ដឹង​ទេ​? យប់​មិញ Ronaldo វ័យ​៣៦​ឆ្នាំ​ប្រើ​ល្បឿន​៣២គម/ម៉ រក​គ្រាប់​ឲ្យ​ព័រទុយហ្គាល់

  • 2021-06-20 04:18:30
  • ចំនួនមតិ 111 | ចំនួនចែករំលែក 81

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ចំពោះ​ល្បឿន​នៃ​ការ​រត់​របស់​គេ​ក្នុង​ការ​រក​គ្រាប់​បាល់​បើក​ឆាក​ឲ្យ​ព័រទុយហ្គាល់​កាល​ពី​យប់​មិញ។

ត្បិត​តែ​មាន​វ័យ​៣៦​ឆ្នាំ តែ Ronaldo ដូច​មិន​​បាន​បង្ហាញ​​​ពី​ការ​​ធ្លាក់​ចុះ​ល្បឿន ពេល​ដែល​គេ​ចាប់​ផ្ដើម​ និង​បញ្ចប់​ទី ដោយ​ការ​វាយ​បក​ក្នុង​កីឡដ្ឋាន Allianz Arena។ ប្រមាណ​១០​នាទី​ដំបូង​អាល្លឺម៉ង់​​បាន​សម្រុក​លើ​ព័រទុយហ្គាល់​ជា​ខ្លាំង។

ប៉ុន្តែ​ដោយ​សារ​តែ​ការ​សម្រុក​ខ្លាំង​ពេក ធ្វើ​ឲ្យ​ព័រទុយហ្គាល់​ទទួល​បាន​បាល់វាយបក​ដាច់​មាត់​មួយ ដោយ​ការ​សហការ​គ្នា​រវាង Bernardo Silva បោះ​ឲ្យ Diogo Jota រួច​បញ្ជូន​បន្ត​ឲ្យ Ronaldo សម្រេច​ទី​នាទី​​ទី​១៥។

តាម​ស្ថិតិ​បង្ហាញ ពី​ប្រអប់​មុខ​ទី​របស់​ព័រទុយហ្គាល់​ទៅ​ប្រអប់​ទី​របស់​អាល្លឺម៉ង់ Ronaldo បាន​ប្រើ​ល្បឿន​៣២គម/ម៉។ ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​សឹង​មិន​ជឿ​ដែល​កីឡាករ​វ័យ​៣៦​ឆ្នាំ​ទៅ​ហើយ​អាច​ធ្វើ​បាន។ ប្រកួត​ក្រោយ​ព័រទុយហ្គាល់​បន្ត​ធ្វើ​ការ​ធ្ងន់​ប៉ះ​បារាំង៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី