ច្រើន​គ្នា មាន​ទាំង​រដ្ឋមន្ត្រី​ ផលិតករ សិល្បករជាច្រើនគាំទ្ររោងភាពយន្តឌីជីថល Angkor DC

  • 2021-07-21 02:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផលិតករឈានមុខ និងសិល្បករល្បីល្បាញនៅកម្ពុជា សុទ្ធតែបានបង្ហាញពីការគាំទ្រពេញទំហឹងចំពោះការបង្កើតរោងភាពយន្តឌីជីថលទំនើប Angkor DC ចាប់​តាំង​ពី​វា​បាន​ដាក់​ឲ្យ​ដំណើរ​ការ​សាក​ល្បង​កាល​ពី​ដើម​ខែ​កក្កដា។

លោក លៀក លីដា ដែល​ជា​ស្ថាបនិក​រោងភាពយន្ត​ឌីជីថល​នេះ បាន​លើក​ឡើង​ថា លោក​រីករាយ​ណា និង​ថា ការគាំទ្រនេះ ហើយ​វា​បានបង្កើត​នូវ​ក្តីសង្ឃឹមចុងក្រោយរបស់ផលិតករសិល្បករ ក្រោយ​ពីរោងភាពយន្ត នៅកម្ពុជាដែលជាទីផ្សារសំខាន់បំផុតរបស់ផលិតករបានផ្អាកដំណើរអស់រយៈពេល២ឆ្នាំព្រោះតែការរីករាលដាលនៃជំងឺកូវីដ១៩នោះ។

ថ្មី​ៗ​នេះ គេ​ឃោះញ​ គេហទំព័រផ្លូវការរបស់ Angkor DC បានប្រកាសអំពីការថ្លែងអំណរគុណ​ដល់លោក​ជំទាវ​បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៍និងវិចិត្រសិល្ប: មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានសមាគមន៍ភាពយន្ត ផលិតករសិល្បករក្មេងចាស់ប្រុសស្រី ទាំងក្នុងនិងក្រៅ​ប្រទេស។

សកម្មភាព​នេះ បានធ្វើឡើងក្រោយពីសន្ទុះនៃការទាញយកApp Angkor DC ពីសំណាក់អ្នកគាំទ្រកាន់តែមានចំនួនច្រើន និងបណ្តុះក្តីសង្ឃឹមសម្រាប់ផលិតករ និងសិល្បករ។ ជាមួយ​គ្នា ក៏​ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងក្នុងការងារនេះ និងចាត់ទុកថាជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផលិតភាពយន្តខ្មែរ ឲ្យបានកាន់តែច្រើន និងមានគុណភាពខ្ពស់ និងអាចបំពេញតំរូវការរបស់ទស្សនិកជន ទាំងក្នុងនិងក្រៅប្រទេស។

រោងភាពយន្តឌីជីថល Angkor DCត្រូវបានបើកដំណើរការសាកល្បងកាលពីថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២១នេះ ដែល​ត្រូវ​បានចាត់ទុកថាជារបត់ថ្មីសម្រាប់ការអភិវឌ្ឍន៍វិស័យភាពយន្តនៅកម្ពុជា និងជាការសម្របខ្លួនក្នុងបរិបទនៃការរាលដាលនៃជំងឺកូវីដ១៩៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី