សហព័ន្ធ​ប្រដាល់​សកល​អំពាវនាវ​រក​អ្នក​ឧបត្ថម្ភ​ដើម្បី​បង្កើត​កម្មវិធី​ប្រកួត​ប្រចាំ​សប្ដាហ៍

  • 2021-07-23 02:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ប្រដាល់​សកល​ធ្វើ​ការ​អំពាវនាវ​ដល់​សប្បុរស​ជន​ក៏​ដូច​ជា​បណ្ដា​ក្រុមហ៊ុន​ផ្សេង​ៗជួយ​ឧបត្ថម្ភ​ដើម្បី​ឲ្យ​មាន​លទ្ធភាព​ក្នុង​ការ​បង្កើត​ការ​ប្រកួត​ប្រចាំ​សប្ដាហ៍​ពង្រឹង​សមត្ថភាព​កីឡាករ​ កីឡា​ការិនី។​

កីឡាករប្រដាល់​សកល

លោក​ ប៊ុយ​ សុភ័ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​សកល​បាន​ឲ្យ​ដឹង​ថា​ សហព័ន្ធ​គ្រោង​នឹង​រៀបចំ​ជា​ការ​ប្រកួត​ប្រចាំ​សប្ដាហ៍​ដើម្បី​ពង្រឹង​សមត្ថភាព​កីឡាករ​ និង​ជា​ការ​ត្រៀម​ខ្លួន​ស៊ីហ្គេម​ ជា​ដើម។​ ការ​ប្រកួត​នេះ​មិន​ត្រឹម​តែ​ពង្រឹង​សមត្ថភាព​ក្រុម​កីឡាករ​នោះ​ទេ​ ពោល​ជួយ​ដល់​មន្ត្រី​សហព័ន្ធ​លើ​កិច្ចការ​ដាក់​ពិន្ទុ​ កាត់​សេចក្ដី​ផងដែរ។​

លោក​ ប៊ុយ​ សុភ័ណ្ឌ

អគ្គលេខាធិការ​ខាង​លើ​​បន្ថែម​ទៀត​ថា​ ឥលូវ​នេះ​សហព័ន្ធ​មិន​ទាន់​មាន​ភាគី​ខាង​ណា​ជួយ​ក្នុង​គម្រោង​បង្កើត​ការ​ប្រកួត​នេះ​នៅ​ឡើយ​ទេ​ យ៉ាងណា​លោក​កំពុង​ស្វះស្វែង​រក​ជា​បន្តបន្ទាប់​ផង​ដែរ។​ ដូច្នេះ​ហើយ​ប្រសិន​បើ​សប្បុរស​ជន ​ឬ​ក្រុម​ហ៊ុន​ណា​ចង់​ជួយ​ឧបត្ថម្ភ​អាច​ទំនាក់ទំនង​មក​កាន់​សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា។​

ថៃ រិទ្ធី ពេលវ៉ៃសកល

រំលឹក​ដែរ​ថា​ សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​បច្ចុប្បន្ន​នេះ​គឺ​មិន​មាន​ការ​ប្រកួត​នានា​តាម​ស្ថានីយ​ទូរទស្សន៍​ដូច​ជា​កីឡា​ប្រដាល់​គុន​ខ្មែរ​នោះ​ឡើយ។​ កីឡាករ​ កីឡា​ការិនី​គឺ​បាន​ត្រឹម​ហ្វឹកហាត់​តែ​ប៉ុណ្ណោះ​មិន​មាន​ជា​កម្មវិធី​ប្រកួត​សាកល្បង​សមត្ថភាព​ ឬ​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​អ្វី​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​