៣ចំណុច លើ iPhone ជួយសន្សំសំចៃ អ៊ីនធឺណិត 4G/5G របស់អ្នក មិនសូវឱ្យអស់លុយលឿន

  • 2021-07-28 05:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីត្បិតថា សេវា 4G/5G ធ្វើឱ្យអ៊ីនធឺណិតដើរលឿនក៏ពិតមែន ប៉ុន្ដែវាក៏កាត់លុយច្រើនទៅតាមហ្នឹងផងដែរ។ យើងមាន ៣ចំណុច នេះលើ iPhone បន្ទាប់ពីបិទវាហើយ អ៊ិនធឺណិតរបស់អ្នកអាចនឹងស្រកលុយយឺតជាងមុនបន្ដិច

១. បើកមុខងារ Low Data Mode ពេលបើកមុខងារនេះ ការដំណើរការអាប់ឌែតដោយស្វ័យប្រវត្តិ ឬសេវាកម្មមួយចំនួនដំណើរការលើ background tasks ដូចជាការ sync រូបថត/វីដេអូ នៅក្នុងកម្មវិធី Photos នឹងផ្អាកដំណើរ ដូចនេះការប្រើអ៊ីនធឺណិតនឹងត្រូវកាត់បន្ថយផងដែរ។

ដើម្បីបើកមុខងារ Low Data Mode សូមចូលទៅកាន់៖

  • Settings > Cellular > Cellular Data Options > ចុច Enable លើ Low Power Mode ជាការស្រេច។

២. បិតមុខងារ Wi-Fi Assist ជាមុខងារប្ដូរអ៊ីនធឺណិតពី Wi-Fi ទៅប្រើលើអ៊ីនធឺណិតស៊ីមវិញ ខណៈសេវា Wi-Fi ខ្សោយឬអ៊ីនធឺណិតដំណើរការយឺត។ ប៉ុន្ដែមានការអះអាងថា មុខងារនេះតែប្រើសេវាអ៊ីនធឺណិត អស់ប្រមាណ 100 – 250 MB ឬច្រើនជាងនេះជាប្រចាំខែផងដែរ។

ដូចនេះ Wi-Fi Assist ក៏ជាផ្នែកមួយនៃការប្រើអ៊ីនធឺណិតស៊ីមអស់ច្រើនជាប្រចាំផងដែរ ប៉ុន្ដែបើមិនចាំបាច់ អ្នកមិនបាច់បិទមុខងារនេះក៏បានដែរ។ ប៉ុន្ដែបើអ្នកចង់ មុខងារ Wi-Fi Assist សូមចូលទៅកាន់៖

  • Settings > Cellular > អូសទៅក្រោមគេ > ចុច Disable លើ Wi-Fi Assist ជាការស្រេច។

៣. បិទការ Access របស់កម្មវិធី Photos ពេលប្រើអ៊ីនធឺណិតលើស៊ីម អ្នកប្រើ iPhone អាចនឹង ថតរូប/វីដេអូ ច្រើន ហើយបន្ទាប់មកវានឹង Upload ទៅកាន់ iCloud ដែលជាហេតុធ្វើឱ្យប្រើអ៊ីនធឺណិតស៊ីមច្រើនផងដែរ។

អ្នកអាចបិទការ Access របស់កម្មវិធី Photos ពេលប្រើអ៊ីនធឺណិតលើស៊ីម បានផងដែរ សូមចូលទៅកាន់៖

  • Setting > Cellular > ចុច Disable លើ Photos ជាការស្រេច។

គួរបញ្ជាក់ផងដែរថា ទាំងអស់នេះជាកំណត់ សន្សំសំចៃអ៊ីនធឺណិតពេលប្រើលើស៊ីម ប៉ុន្ដែបើអ្នកប្រើអ៊ីនធឺណិតលើ Wi-Fi វិញនោះ ចំណុចទាំង៣ខាងលើ គឺមិនចាំបាច់ឡើយ។ ការប្រើអ៊ីនធឺណិត Wi-Fi នឹងធ្វើឱ្យ iPhone ដំណើរការកាន់តែប្រសើរ មិនសូវក្ដៅ និងទទួលបានព័ត៌ទាន់បច្ចុប្បន្នកាលជានិច្ច ត្បិតរាល់ដំណឹងត្រូវបានអាប់ឌែតជាប្រចាំ៕

អត្ថបទ៖ កុសល