Jose ​អង្គុយ​ញញឹម ​ពេល​ឃើញ ​Pepe ​ឈ្លោះ​ជាមួយ​ Mkhitaryan ​

  • 2021-07-30 02:15:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

​ការ​ប្រកួត​រវាង​ក្រុម Porto ​និង Roma ​បាន​បញ្ចប់​ទៅ​ដោយ​មាន​ជម្លោះ​កើត​ឡើង ​រវាង​ខ្សែ​ការពារ Pepe ​និង​កីឡាករ Henrikh Mkhitaryan ​។

​​នេះ​ជា​ការ​ប្រកួត​មិត្តភាព​ត្រៀម​បើក​រដូវ​កាល​របស់​ក្លឹប​ទាំង​ពីរ​ខាង​លើ​នេះ ប៉ុន្តែ​ស្ថានភាព​ហាក់​មាន​កម្ដៅ​បន្តិច នៅ​ពេល​ដែល Pepe ​បាន​រត់​ទៅ​បុក​ជាមួយ​កីឡាករ Henrikh Mkhitaryan ឱ្យ​ដួល។ ​ស្រាប់​តែ​ពេល​នោះ Mkhitaryan ​ខឹង​ខ្លាំង រហូត​ហក់​ទៅ​រក​ខ្សែ​ការពារ​វ័យ​៣៨​ឆ្នាំ​តែ​ម្ដង ដែល​ធ្វើ​ឱ្យ​មិត្ត​រួម​ក្រុម​ទាំង​សង​ខាង​រត់​ចូល​ទីលាន​ជួប​ចាប់​គ្នា​ព្រាត។

​អ្វី​ដែល​គេ​មើល​ឃើញ​ទៀត​នោះ គឺ​លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Roma ​អង្គុយ​សើច​ធ្វើ​មិន​ដឹង ​អំឡុង​ពេល​កីឡាករ​ឈ្លោះ​គ្នា​នេះ។ ​លោក​ហាក់​ហួស​ចិត្ត​ចំពោះ​ពួកគេ​ទាំង​ពីរ ដែល​មិត្តភាព​សោះ តែ​លេង​កាច​យ៉ាង​នេះ។ ជា​លទ្ធផល​ក្រុម Porto 1-1 ​Roma ​៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី