ប្រកាសមុននេះ ក្រសួងឱ្យខេត្តទាំង ២២ នេះ អនុញ្ញាតឱ្យអ្នកជំងឺកូវីដកម្រិតស្រាលព្យាបាលតាមផ្ទះ

  • 2021-07-30 04:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា បានដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ ក្នុងភូមិសាស្ត្រខេត្ត ៖

១.បាត់ដំបង

២.ប៉ៃលិន

៣.ពោធិ៍សាត់

៤.កំពង់ឆ្នាំង

៥.កោះកុង

៦.ព្រះស៊ីហនុ

៧.កំពត

៨.កែប

៩.តាកែវ

១០.កំពង់ស្ពឺ

១១.សៀមរាប

១២.ឧត្តរមានជ័យ

១៣.ព្រះវិហារ

១៤.កំពង់ធំ

១៥.កំពង់ចាម

១៦.ត្បូងឃ្មុំ

១៧.ក្រចេះ

១៨.ស្ទឹងត្រែង

១៩.រតនគិរី

២០.មណ្ឌលគីរី

២១.ព្រៃវែង

២២.ស្វាយរៀង ។

តាមសេចក្ដីប្រកាសនេះ សូមអភិបាល នៃគណៈអភិបាលខេត្ត ត្រូវពិនិត្យ និងរៀបចំលក្ខណៈសម្បត្តិ និងពេលវេលាសមស្រប ដើម្បីដាក់ឱ្យដំណើរការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅផ្ទះក្នុងភូមិសាស្ត្រខេត្ត នីមួយៗ ៕

អត្ថបទពេញនិយម
អត្ថបទថ្មី