ចូលចិត្តសន្សំសំចៃថាមពលថ្មលើ iPhone មុខងារមួយនេះដឹងត្រូវចិត្តស្ដូកតែម្ដង

  • 2021-07-30 07:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើមួយចំនួន ឧស្សាហ៍ប្រើមុខងារ Low Power Mode ដើម្បីសន្សំសំចៃថាមពលលើ iPhone ជាប្រចាំ ដូចច្នេះកុំឱ្យពិបាក ចុចបើកមុខងារនេះរហូត យើងសូមបង្ហាញគន្លឹះមួយ ដើម្បីដំណើរការមុខងារនេះជាប្រចាំតែម្ដង។

ត្បិតមុខងារ Low Power Mode មិនអាចកំណត់ឱ្យដំណើរការរហូតដោយស្វ័យប្រវត្តិ ដូចនេះយើងត្រូវច្នៃ បង្កើត Automation ចំនួនពីរ នៅក្នុងកម្មវិធី Shortcuts ដោយកំណត់មួយ៖ ពេលថ្មស្រកនៅក្រោម ២៥% និងពីរ៖ ពេលថ្មឡើងលើសពី ២៥% ឱ្យដំណើរការមុខងារ Low Power Mode ដោយស្វ័យប្រវត្តិ។

របៀបកំណត់ Low Power Mode ឱ្យដំណើរការជាប្រចាំដោយមិនបាច់ចុចបើក

  • ចូលទៅកាន់កម្មវិធី Shortcuts > Automation > Create Personal Automation
  • ជ្រើសយក Battery Level > ទាញថាមពលថ្មយក ២៥% > ជ្រើសយក Falls Below 25% > Next
  • ចុច Add Action > វាយពាក្យ Set Low Power Mode ក្នុងប្រអប់ស្វែងរក > ចុច On ក្នុង Low Power Mode > Next
  • ចុច Disable លើ Ask Before Running > Don’t Ask > ចុច Done ជាការស្រេច

ធ្វើដូចខាងលើម្ដងទៀត ដោយកំណត់ ពេលថាមពលថ្មលើសពី ២៥% ម្ដង៖

  • ចូលទៅកាន់កម្មវិធី Shortcuts > Automation > Create Personal Automation
  • ជ្រើសយក Battery Level > ទាញថាមពលថ្មយក ២៥% > ជ្រើសយក Rises Above 25% > Next
  • ចុច Add Action > វាយពាក្យ Set Low Power Mode ក្នុងប្រអប់ស្វែងរក > ចុច On ក្នុង Low Power Mode > Next
  • ចុច Disable លើ Ask Before Running > Don’t Ask > ចុច Done ជាការស្រេច

បន្ទាប់ពីកំណត់រួច ពេលថាមពលថ្មធ្លាក់ត្រឹម ២៥% និងពេលថាមពលថ្មមានលើស ២៥% វានឹងដំណើរការមុខងារសន្សំសំចៃថ្ម Low Power Mode ដោយស្វ័យប្រវត្តិ៕

អត្ថបទ៖ កុសល