កូវីដធ្វើ​ស៊ី​ផ្លូវ​ចិត្ត​ចង់​ឆ្កួត ដល់ «លោក​បង​ណាក់» ចេញ​មក​ ធ្វើ​ឲ្យ​សើច​ផង ភ័យបះសក់ផង!

  • 2021-08-04 06:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើលោក​អ្នក​អផ្សុក ហើយ​ចង់​មើលខ្សែភាពយន្ត​បែប​រន្ធត់ ព្រឺព្រួច ប៉ុន្តែ កំ​ប្លែង​តាំង​ពី​ដើម​រហូត​ដល់​ចប់​មែនទេ? ថ្ងៃ​នេះ Sabay សូម​ធ្វើការ​ណែនាំ​ដល់​​លោក​អ្នក​នូវ​ខ្សែ​ភាពយន្ត​​ដ៏ល្បី​មួយប្រចាំឆ្នាំ ដែល​ប្រមូល​ផ្តុំ​ដោយ​ឈុត​ឆាក​បែប​ព្រឺ​ព្រួច អភិនិហារ រន្ធត់​ លាយ​ឡុំ​ឈុត​ឆាក​បែប​កំ​ប្លែង​ជាច្រើន​ ដែល​ធ្វើ​ឲ្យ​លោក​មើល​មិន​ចេះ​ជិន​ណាយ​ឡើយ​។

​រឿងថៃ​ដែល​បញ្ចូល​សំឡេង​ជា​ភាសា​​ខ្មែរ​នេះ ​មាន​ចំណង​ជើង​ថា​ «លោកបងណាក់» ដោយ ខ្សែ​ភាពយន្តនេះ និយាយ​ពី បុរសម្នាក់ ទៅ​បួស តែបួសមិនបានសម្រេច ព្រម​ទាំង​ត្រូវស្លាប់កណ្ដាលពិធី​ទៀត។ រូប​គេ បាន​ក្លាយជាខ្មោចតាមចងកម្មពៀរអ្នកជំនាន់ក្រោយដែលចង់បួសទាំងអស់។ អ្នកណាក៏ដោយឲ្យតែបួសនៅ​វត្ត​ដែលបុរស​នោះបាន​ស្លាប់ នឹងស្លាប់ដូចគ្នានៅក្នុង​កណ្តាល​ពិធី​បំបួសនាគ!

​ក្រោយ​មក​មាន​តួអង្គ៣នាក់មានឈ្មោះថា ណុង ដែល​ជា​កម្លោះ​សង្ហា និងសុភាព​រាប​សារម្នាក់​ រួម​ទាំង​នឹង​មិត្ត​ភក្តិ​របស់​ខ្លួន​ដែលមាន​ឈ្មោះ​ថា បាលូន និង​ហ្វឺត​ ចង់ទៅ​បួសនៅក្នុង​វត្ត​ដែលមាន​ព្រលឹង​ខ្មោច​ដ៏កាច​សាហាវនោះ ដែរ។ តាម​ពិត​រូប​គេ​មិន​ចង់​ទេ ប៉ុន្តែ​មិន​អាច​ខាន​បាន ដោយ​សារ​តែពួក​គេ​ទាំង​៣​នាក់​ត្រូវ​លា​បំណន់។ ដូច្នេះ​ហើយ ទី​បំផុត​ពួក​គេ​ក៏​ត្រូវ​តែ​ចូល​ខ្លួន​ទៅ​កាន់​វត្ត​ខាង​លើនេះ​ទាល់​តែ​បាន។

ពួក​គេ​ជួប​រឿង​អី​ខ្លះ ក្នុង​បេសកកម្មខាន​មិន​បាន​នេះ ប្រិយមិត្ត ​អាច​ចូល​មើល​​ខ្សែ​ភាព​យន្តមួយនេះ បាន​យ៉ាង​ងាយ​ស្រួល​តាម​រយៈចូល​ទៅ​កាន់​វេបសាយ SoyoNow ផ្ទាល់​​តែម្តង​។

នៅ​ក្នុង​វេបសាយ​ថ្មី​នេះ មិន​តម្រូវ​ឲ្យ​លោក​អ្នក​ធ្វើការ​ភ្ជាប់​ជាមួយ​នឹង​គម្រោង (Subscribe) អ្វី​ឡើយ ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះគឺ​ថា លោក​អ្នក​ចំណាយ​ត្រឹម​តែ​១,២៥ដុល្លារ​​ប៉ុណ្ណោះ ដើម្បី​ទស្ស​នា​ខ្សែ​ភាពយន្ត​ «លោក​បងណាក់» បាន​រហូតដល់​ចប់ និង​អាចមើល​ឡើង​វិញ​បាន​ក្នុង​សុពលភាព​៧​ថ្ងៃ​។

លោកស៊ុត ឈាង​ឡេង នាយកគ្រប់​គ្រង​វេបសាយ SoyoNow បាន​ឲ្យដឹងថា៖ «រឿង លោកបងណាក់ខ្សែ​ភាពយន្តមួយក្នុងចំណោមភាពយន្តល្អៗជាច្រើនទៀតដែលយើងនឹងនាំយកមកដាក់ជូនប្រិយមិត្ត ដើម្បីទស្សនានាពេលខាងមុខនេះ។ ជាមួយនឹង SoyoNow បានផ្តល់​លក្ខខណៈ​ងាយស្រួល ដោយមិន​តម្រូវ​ឲ្យភ្ជាប់គម្រោង ឬ Subscribe ឡើយ ប៉ុន្តែអាចមើល​រឿង​តាម​ដែលខ្លួន​ស្រឡាញ់ ជាមួយនឹងការ​ចំណាយ​តិច​តួច​ប៉ុណ្ណោះ​»​​។

ក្រៅពី​ខ្សែភាពយន្ត «លោក​បង​ណាក់» លោក​អ្នក​ក៏​អាច​ចូលទៅ​លើ​ខ្សែភាពយន្ត​ដ៏ច្រើន​សម្បូរ​បែប​ផ្សេង​ទៀត​ផងដែរ នៅលើ​គេហ​ទំព័រ SoyoNow

បន្ថែម​លើនេះ​ទៅទៀត ការ​ចុះ​ឈ្មោះ​ ​ការ​ទូទាត់​ពិត​ជាងាយស្រួល និង​​រហ័ស​ទាន់​ចិត្ត ដោយលោក​អ្នកគ្រាន់​តែ​ប្រើ​ប្រាស់​លេខ​ទូរស័ព្ទ​របស់​អ្នកដើម្បី​ចុះ​ឈ្មោះ និងអាច​ទូទាត់​តាម​រយៈ​ការ​ប្រើ Sabay Coin, ABA, ធនា​គារអេ​ស៊ីលីដា និង​ តាមការបញ្ចូល​ប្រាក់តាម​រយៈ​លេខ​ទូរស័ព្ទ Smart និង Cellcard របស់​លោក​អ្នក​ប៉ុណ្ណោះ​។

សម្រាប់ព័ត៌​មាន​ប្រម៉ូសិន​ និង Trailer ​ខ្សែ​ភាពយន្ត​ថ្មី​ៗ លោក​អ្នក​អាច​តាម​ដានតាម​រយៈ​៖

ទំ​ព័រ Facebook: SoyoNow

តេឡេក្រាម: https://bit.ly/2V2BbKo

របៀបទស្សនា:​ https://bit.ly/3jgNSJP

ឬអាចសាក​សួរ​ព័ត៌​មាន​តាម​រយៈ​លេខ​ទូរសព្ទ៖ 081 311 338/078 642 432

សូម​ទស្ស​នា​ Trailer របស់​រឿង «លោក​បងណាក់» ខាងក្រោមនេះ៖

អត្ថបទ៖ In Sopheng