Messi ​ទៅ​ដល់​បាសេឡូណា ​ត្រៀម​យក​ប៊ិច​ចុះ​កុងត្រា​ថ្មី​ហើយ​

  • 2021-08-05 04:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ Lionel Messi ​បាន​បញ្ចប់​ពេល​វេលា​សម្រាក​លំហែ​អារម្មណ៍​ជាមួយ​គ្រួសារ ​មិត្តភក្ដិ​របស់​ខ្លួន​ហើយ ​ដោយ​ចាប់​ផ្ដើម​គិត​លើ​ការងារ​បាល់ទាត់​វិញ​ម្ដង​។

​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​បាន​ទៅ​ដល់​ក្រុង​បាសេឡូណា​ហើយ ​ដើម្បី​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្រុម FC Barcelona ​។ ដោយ​កុងត្រា​ថ្មី​នោះ ​នឹង​មាន​រយៈ​ពេល​ដល់​ទៅ​៥​ឆ្នាំ​ឯ​ណោះ ជាមួយ​លក្ខខណ្ឌ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​៥០​%​ផង​ដែរ។ ​យ៉ាងណាមិញ ​លក្ខខណ្ឌ​មួយ​ចំនួន​ក៏​មាន​ក្នុង​លិខិត​ដែរ ពោល​គឺ​អស់​២​ឆ្នាំ​នៃ​កុងត្រា ​ប្រសិន​បើ Messi ​ចង់​ចាកចេញ គេ​អាច​ចេញ​បាន ប៉ុន្តែ​ត្រូវ​ទៅ​លេង​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​ក៏​ធ្វើ​ជា​ឯក​អគ្គរដ្ឋទូត​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​បន្ដ​ផង​ដែរ។ ​

រំលឹក​ថា Messi ​បាន​ផុត​កុងត្រា​ជាមួយ​ក្រុម FC Barcelona ​ជាង​១​ខែ​មក​ហើយ។ តែ​យ៉ាងណាមិញ ​ក្រុម​អ្នក​មាន​បុណ្យ​នៅ​តែ​បន្ដ​ទាក់ទង​ជាប់​រហូត ​មិន​ឱ្យ​ក្រុម​ណា​មួយ​អាច​ឆក់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ពី​ពួកគេ​បាន​នោះ​ទេ ​រហូត​ទទួល​បាន​ផល​សម្រេច​កុងត្រា​ថ្មី។ ​

វត្តមាន​របស់​គេ​បន្ដ​លេង​នៅ Barcelona ​នេះ ​ក៏​នឹង​ជួយ​ក្របខណ្ឌ La Liga ​ក៏​ដូចជា​ក្លឹប Barcelona ​អាច​ទទួល​បាន Sponsor ​ថ្មី​ច្រើន​ផង​ដែរ ខណៈ​ដែល Sponsor ​ចាស់​វិញ​ក៏​សប្បាយ​ចិត្ត ​នៅ​ពេល​ឃើញ​វត្តមាន​របស់​ម្ចាស់​អាវ​លេខ​១០​នេះ បន្ដ​លេង​នៅ​អេស្ប៉ាញ​ទៀត​ដែរ៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី