ធី ម៉េង​ហ៊ួង ថា បច្ចុប្បន្ន​ស្មាត់​ឈរ​វ៉ៃ​​ស្ដាំ​ល្អ​ជាង​គេ​​នៅ​​ស្រុក​ខ្មែរ​គឺ​ម្នាក់​​នេះ

  • 2021-08-09 02:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាត់​ស្ដាំ​​ឈាន​​ចូល​វ័យ​២០​ឆ្នាំ ធី ម៉េង​ហ៊ួង ​មើល​ឃើញ​ថា ស្មាត់​ដែល​អាច​ឈរ​វ៉ៃ​ស្ដាំ​ល្អ​ជាង​គេ ឬ​អាច​និយាយ​បាន​ថា ស្មាត់​ឈរ​វ៉ៃ​ស្ដាំ​លេខ​១​បច្ចុប្បន្ន​​​នៅ​ស្រុក​ខ្មែរ​គឺ​ យុន ដែល​ជា​អតីត​កីឡាករ​របស់​បញ្ជា​ការដ្ឋាន​អង្គរក្ស និង​បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្លឹប​ស្នងការរាជ​ធានី​ភ្នំពេញ។

ម៉េងហ៊ួង

​​ប្រិយមិត្ត​ពិត​ជា​​បាន​ដឹង​​ហើយ​ថា បច្ចុប្បន្ន យុន ​កំពុង​លេង​ល្អ​​ឡើង​វិញ​ក្រោយ​ជា​ពីរបួស​ចង្កេះ​។ ខណៈ​ដែល​ការ​​ផ្ដាច់​​ក្នុង​តំណែង​ស្មាត់​ស្ដាំ​បាំង​ពីរ​មិន​មែន​ជា​បញ្ហារបស់​គេ​ឡើយ បើ​ហ៊ាន​តែ​បាំង​ស្ទើរ​ទៀត​ យុន ​លេង​ពី​លើ​ហើយ​។ ប៉ុន្តែ​​ចំពោះ​សមត្ថភាព​របស់​គេ​មិន​ទាន់​ល្អ​ដូច​កាល​ពេញ​ល្អ​ចន្លោះ​២០១៨-២០១៩​ឡើយ ​នេះ​ជា​ការ​លើក​ឡើង​របស់ យុន​ ​ផ្ទាល់​។

​បើ​និយាយ​ពី​ការ​យល់​ឃើញ​របស់​ ម៉េង​ហ៊ួង គឺ​គេ​ផ្ដោត​ទៅ​លើ​ការ​លេង​ក្រៅ​ផ្លូវ​ការ​តែ​ប៉ុណ្ណោះ​។ ណា​មួយ​ការ​ឈរ​ផ្ដាច់របស់​យុន​គឺ​១០០​ភាគ​រយ​ការ​ចេញ​លេង​ក្រៅ​ផ្លូវ​ការ​នា​អំឡុង​បច្ចុប្បន្ន​។ នេះ​ជា​ការ​យល់​ឃើញ​របស់​ ម៉េង​ហ៊ួង តែ​ប៉ុណ្ណោះចុះ​ប្រិយមិត្ត​វិញ​គិត​ថា​ស្មាត់​រូប​ណា​ដែល​ឈរ​វ៉ៃ​ស្ដាំ​ល្អជាង​គេ​បច្ចុប្បន្ន​?​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម