តាមដានតម្លៃ Honda PCX 160 ស៊េរីឆ្នាំ២០២១ លក់ប៉ុន្មាននៅតាមហាង
- 2021-08-23 03:39:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមដានតម្លៃ Honda PCX 160 ស៊េរីឆ្នាំ២០២១ លក់ប៉ុន្មាននៅតាមហាង
ចន្លោះមិនឃើញ
ម៉ូតូ Honda PCX 160 ស៊េរីឆ្នាំ២០២១ បានផ្លាស់ប្តូរការឌីហ្សាញច្រើន ដោយក្នុងនោះមានបំពាក់ចង្កៀងមុខ LED, ភ្លើងបំភ្លឺពេលថ្ងៃ LED, របាំងការពារខ្យល់ធំ, ចង្កៀងក្រោយរាងអក្សរ X ឌីហ្សាញបែប 3D, កែប២ជាន់, បូមក្រោយថ្មី, កុងទ័រ LED ថ្មី ចែកចេញជា ៣ផ្នែក, រន្ធសាកភ្លើង USB Type-C និង ប្រព័ន្ធ Smartkey។
Honda PCX160 បំពាក់ម៉ាស៊ីន eSP+ ថ្មី ទំហំ ១ស៊ីឡាំង មានធុងទឹកស្អំ ប្រើប៊ិចសាំង Fi មានកម្លាំង ១៦០សេសេ។ PCX160 មានឃ្លុបក្រោមកែបចំណុះ ៣០លីត្រ។ បើនិយាយពីកម្រិតស៊ីសាំងវិញ គឺ ៥៣,៥គីឡូម៉ែត្រ/លីត្រ។
ម៉ូតូពេញនិយមមួយនេះ កំពុងលក់នៅតាមហាង មានជម្រើស ៤ ពណ៌ គឺ ស, ក្រហម, ទឹកប្រាក់ និង ខ្មៅ។ សម្រាប់តម្លៃវិញតាមប្រភពពីហាងនៅម្ដុំគិរីរម្យ បច្ចុប្បន្នកំពុងមានលក់ PCX 160 Smartkey ស៊េរីឆ្នាំ២០២១ នេះដាក់លក់ខ្ទង់ប្រមាណជា ៥ ០០០ដុល្លារ (អាចខុសគ្នាតិចតួចនៅតាមហាង និងតាមពណ៌)៕