លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ប្រាប់ពីទម្លាប់ប្រើអាល់កុលខុសរបៀប អាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត
- 2021-09-02 03:18:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ប្រាប់ពីទម្លាប់ប្រើអាល់កុលខុសរបៀប អាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត
ចន្លោះមិនឃើញ
បន្ទាប់ពីឃើញមានករណីបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់អាល់កុលបាញ់សម្លាប់មេរោគ មិនមែនតែលើដៃ តែក៏បាញ់គ្រប់កន្លែងនៅលើរាងកាយ គ្រូពេទ្យម្នាក់ក៏បានចេញមុខបកស្រាយចំៗ ដោយបានបញ្ជាក់ថា ពិតជាមានគ្រោះថ្នាក់ និងមានផលប៉ះពាល់ ថែមទាំងខ្ជះខ្ជាយថវិការថែមទៀតផង។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានបញ្ជាក់ច្បាស់ៗពីផលប៉ះពាល់ នៃការប្រើប្រាស់អាល់កុលបាញ់ទៅលើខ្លួនរបស់មនុស្ស ដោយលោកបានបញ្ជាក់ថា៖ «អាល់កុល ប្រើសម្រាប់សម្លាប់មេរោគ ហើយត្រូវប្រើសម្រាប់តែលាងដៃ មិនមែនបាញ់លើខ្លួនរបស់មនុស្សទេ ការធ្វើបែបនេះ មិនមែនសម្លាប់មេរោគទេ តែសម្លាប់មនុស្សទៅវិញទេ ព្រោះវាខាតលុយផង ព្រោះអាល់កុលថ្លៃ។ ហើយរិតតែប៉ះពាល់ បើអាល់កុលនោះមានជាតិមេតាណុល និងកាន់តែមានផលប៉ះពាល់បើអាល់កុលនោះចូលភ្នែក ច្រមុះ មាត់ញឹកញាប់»។
តាមរយៈរូបភាព អមជាមួយអត្ថន័យ ដែលបង្ហោះនៅក្នុងផេកហ្វេសប៊ុក គ្រូពេទ្យក្មេង Young Doctor អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់អាល់កុលបាញ់ទៅលើដងខ្លួន ក៏មានការចែករំលែកយ៉ាងច្រើន និងមានការចូលរួមជាខមិនយ៉ាងច្រើន មានទាំងមតិយល់ព្រម និងមតិផ្ទុយ អមជាមួយហេតុផលរៀងៗខ្លួន។ យ៉ាងណា សូមបងប្អូនប្រជាពលរដ្ឋពិចារណាដោយការគួរ និងបន្តអនុវត្តការពារខ្លួនតាមគោលការណ៍របស់ក្រសួងសុខាភិបាល ៕