Honda Vario ស៊េរីឆ្នាំ២០២១ កំពុងមានលក់តាមហាង តម្លៃល្មមទិញជិះ!

  • 2021-09-03 01:38:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Vario ស៊េរីឆ្នាំ២០២១ ជាប្រភេទម៉ូតូលេខអូតូដែលតែមានការចាប់អារម្មណ៍ជាច្រើន និងកំពុងមានវត្តមាននៅលើទីផ្សារនៅខ្មែរ។ បង្ហាញខ្លួនដំបូងនៅក្នុងប្រទេសថៃ និងបាននាំចូលតាមរយ:ហាងមួយចំនួននៅភ្នំពេញយកមកលក់ជាហូហែរ តាមហាងជាច្រើន។

Honda Vario ស៊េរីឆ្នាំ២០២១ ដែលកំពុងមានវត្តមាននៅកម្ពុជានេះ តាមប្រភពពីហាងនៅម្ដុំគិរីរម្យម៉ូតូ Honda Vario កម្លាំង ១២៥សេសេ ស៊េរីឆ្នាំ២០២១ កំពុងលក់តាមហាងបច្ចុប្បន្នមានតម្លៃខ្ទង់ ២ ២៥០ដុល្លារ (តម្លៃអាចខុសគ្នាតិចនៅតាមហាង)។

គួរឲ្យដឹងដែរថា ម៉ូតូ Vario នេះបានបង្ហាញខ្លួនដំបូងកាលពីឆ្នាំ២០១៨ ដោយគិតមកដល់ពេលនេះ វាចេញបាន ៤ឆ្នាំមកហើយ។ យ៉ាងណាមិន ក្រុមហ៊ុនក៏មានគម្រោងបញ្ចេញ Honda Vario 160 ថ្មី នឹងមានប្រើហ្វ្រាំង ABS, ចង្កៀងមុខ LED, កុងទ័រឌីជីថល និងមុខងារ Smart Lock ផងដែរ៕

អត្ថបទ៖ ម៉េងងី