ផេន បូទី បង្ហើប​ថា​លោក​ជិត​ចេញ​ទៅ​រស់នៅ​អូទ្រីស​ជា​ថ្មី តែ​លោក​ទើប​ចេះ​និយាយ​ភាសា​អាល្លឺម៉ង់​ប៉ុន្មាន​ម៉ាត់​នេះ​ទេ!

  • 2021-09-10 02:55:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង និង​អ្នក​និពន្ធ​បទ​ភ្លេង ផេន បូទី ប្រកាស​ជា​ថ្មី ថា​លោក​នឹង​ចេញ​ទៅ​រស់នៅ​ប្រទេស​អូទ្រីស​ជាមួយ​សង្សារ​របស់​លោក​ក្នុង​ពេល​ឆាប់​ៗ​នេះ តែ​រយៈ​ពេល​ជិត​១០​ឆ្នាំ​ដែល​លោក​បាន​ស្គាល់​សង្សារ​ដែល​ជា​ជនជាតិ​អូទ្រីស គឺ​លោក​ទើប​តែ​ចេះ​និយាយ​ភាសា​អាល្លឺម៉ង់​៤-៥ម៉ាត់​ប៉ុណ្ណោះ។

នៅ​ក្នុង​វីដេអូ​ខ្លី​មួយ​ដែល​សង្សារ​របស់​លោក​ឈ្មោះ Sonya បង្ហោះ​តាម​បណ្ដាញ​សង្គម​Tik Tok គេ​ឃើញ​ផេន បូទី អង្គុយ​នៅ​ក្បែរ​នាង ហើយ​នាង​ព្យាយាម​លោក​និយាយ​ភាសា​អាល្លឺម៉ង់​ដែល​ចេះ​៤-៥ម៉ាត់​នោះ​ទៅ​កាន់​អ្នក​គាំទ្រ។ Sonya បញ្ជាក់​ថា នាង​គឺ​ជា​នារី​ជនជាតិ​អូទ្រីស ហើយ​ប្រទេស​នាង​ប្រើ​ភាសា​អាល្លឺម៉ង់។

ភាសា​អាល្លឺម៉ង់​ដែល ផេន បូទី ចេះ​និយាយ​នោះ គឺ​មាន​ដូច​ជា៖ ខ្ញុំ​ស្រឡាញ់​អ្នក អគុណ ឆ្ងាញ់ លា​ហើយ! ប្រទេស​នាង​ថា​ប្រទេស​អូទ្រីស​ប្រើ​ភាសា​អាល្លឺម៉ង់។ ផេន បូទី៖"ខ្ញុំ​ស្រឡាញ់​គ្នា​ចង់​១០​ឆ្នាំ​ហើយ ចេះ​បាន​ប្រហែល​៥​words(ពាក្យ) តិច​ទៀត​ខ្ញុំ​ទៅ​រៀន​ភាសា​អាល្លឺម៉ង់​ហើយ​អត់​អី​ទេ"។

នៅ​ចុង​បញ្ចប់ នៃ​វីដេអូ​នោះ Sonya ទម្លាយ​ថា ផេន បូទី មិន​សូវ​យកចិត្ត​ទុកដាក់​រៀន​ភាសា​អាល្លឺម៉ង់​ឡើយ ដែល​ផ្ទុយ​ពី​នាង​ព្យាយាម​រៀន​ភាសា​ខ្មែរ​ផង និង​អង់គ្លេស​ផង។ នាង​ស្ទើរ​មិន​ជឿ​សោះ​ថា ផេន បូទី ចង់​រៀន​ភាសា​អាល្លឺម៉ង់​មុន​ចេញ​ទៅ​រស់នៅ​ប្រទេស​អូទ្រីស។ ទាក់ទង​នឹង​គម្រោង​ចេញ​ទៅ​រស់នៅ​បរទេស​របស់​សង្សារ​១​គូ​នេះ មិន​បាន​កំណត់​កាល​បរិច្ឆេទ​ជាក់លាក់​ទេ ប៉ុន្តែ​កន្លង​ទៅ​លោក​បញ្ជាក់​តាម​រយៈ​Sabay ថា លោក​នឹង​ចេញ​ទៅ​ក្រោយ​កូវីដ​ស្ងប់ស្ងាត់៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ