Boateng ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​ វ៉ៃ និង​ខាំ​អតីត​គូដណ្ដឹង​​ត្រូវ​ពិន័យ​ជា​ប្រាក់២​លាន​ដុល្លារ​​​​

  • 2021-09-10 04:12:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ការពារ Manchester City និង Bayern Munich, Jerome Boateng ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​, វ៉ៃ​ និង​ខាំ​អតីត​គូដណ្ដឹង​នាង Sherin Senler ​ត្រូវ​ពិន័យ​ជា​ប្រាក់​២​លាន​ដុល្លារ​ ដែល​​រឿង​នេះ​បាន​កើត​ឡើង​កាល​ពី​៣​​ឆ្នាំ​មុន​​​ក្រោយ​ពេល​ពួក​គេ​បាន​ទៅ​ដើរ​លេង​នៅ​តំបន់ ការ៉ាប៊ីន ក្នុង​ពេល​សម្រាក​លំហែកាយ​។

​​​​​​បុរស​វ័យ​៣៣​ឆ្នាំ​នឹង​ត្រូវ​ចំណាយ​ទឹក​ប្រាក់​២​លាន​ដុល្លារ ដើម្បី​ជៀសវៀង​ការ​ជាប់​ពន្ធនាគារ​ចំនួន​៥​ឆ្នាំ​ ពី​បទ​ដែល​បាន​​បោទ​ប្រកាន់​ខាង​លើ​។ ​បើ​តាម​សម្ដី​​នាង Senler ដែល​​ត្រូវ​ជា​គូ​ដណ្ដឹង​និង​ជា​ម្ដាយ​របស់​​កូន​ស្រី​ភ្លោះទាំង​ពីរ​បាន​ប្រាប់​ទៅកាន់​តុលា​ការ​ថា Boateng បាន​​ខាំ និង​ស្ដោះ​ទឹក​មាត់​ដាក់​​មុខ​របស់​នាង ព្រមទាំង​​បាន​វ៉ៃ​​នៅ​តំបន់​ក្រោម​ពោះ​របស់​​ខ្លួនយ៉ាង​ខ្លាំង​ ហើយ​បណ្ដាល​ឲ្យ​នាង​​មិន​អាច​ដក​ដង្ហើម​បាន​ថែម​ទៀត​ផង​ក្នុង​ពេលនោះ។

​អតីត​ខ្សែ​ការពារ​អាល្លឺម៉ង់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ធ្វើ​បាប​​លើ​រូប​រាង​កាយ និង​ប្រមាថ​ ដល់​នាង Senler ​ក្នុង​ហេតុ​ការ​នោះ ហើយ​ខ្សែ​ការពារ​ខាង​លើ​ក៏​សម្រេច​យល់​ព្រម​បង់​ជា​ប្រាក់​ចំនួន​២​លាន​ដុល្លារ​ដើម្បី​បញ្ចប់​រឿង​រាវ​៕ ​​​​​​​​​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី