ឥទ្ធិពល Messi ​បន្ដ​ជួយ​ PSG ​បាន Sponsor ​២​ក្រុមហ៊ុន​ទៀត​ហើយ​

  • 2021-09-11 04:55:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប PSG ​បន្ដ​ទទួល​បាន​ផល​ប្រយោជន៍​បន្ថែម​ទៀត​ហើយ ​ក្រោយ​ពី​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi ​មក​ចូល​រួម​ក្រុម​មក។​

​គ្រាន់​តែ Messi ​យល់​ព្រម​លើក​ប៊ិច​ចុះ​កុងត្រា​ជាមួយ​ក្រុម PSG ​ភ្លាម ​គ្រប់​យ៉ាង​នៅ​ក្លឹប​នេះ​ចាប់​ផ្ដើម​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ហើយ។ ទាំង​ការ​លក់​អាវ ​ភាគហ៊ុយ ​និង​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ចូល​ចិត្ត តាម​ដាន​លើ​បណ្ដាញ​សង្គម​ជា​ច្រើន។ ​ខណៈ​ដែល​ថ្មី​ៗ​នេះ​ទៀត​សោត ​ក្លឹប PSG ​ក៏​ទទួល​បាន​ដៃ​គូ​សហការ​២​បន្ថែម​ទៀត​ផង​ដែរ ដែល​សុទ្ធ​តែ​ជា​ក្រុមហ៊ុន​ល្បី​ៗ។

​ទី​១​នោះ​គឺ PSG ​បាន​យល់​ព្រម​ឱ្យ​ខាង Dior ​ក្លាយ​ជា​អ្នក​ចេញ​ម៉ូដ​ខោអាវ ​ក៏​ដូចជា​អ្នក​កាត់​សំលៀក​បំពាក់​ឱ្យ​ពួកគេ​។ ​ដោយ Dior ​យក PSG ​នេះ​ជា​ក្លឹប​បាល់ទាត់​ទី​១​ហើយ​ដែល​ពួកគេ​កាត់​ខោអាវ​ឱ្យ។ ទី​២ គឺ​ក្រុមហ៊ុន Crypto.com ​ដែល​ជា​ក្រុមហ៊ុន​ធ្លាប់​បាន​សហការ​ជាមួយ​ខាង Serie A ​និង Formula 1។ ប្រភព​នៅ​បារាំង ​បាន​បញ្ជាក់​ថា PSG ​ទំនង​ជា​នឹង​បាន​ប្រាក់​២៥​ទៅ​៣០​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​ពី​ក្រុមហ៊ុន​នេះ ​ដោយ​មាន​កុងត្រា​៣​ឆ្នាំ៕

ប្រភព៖ Marca   អត្ថបទ៖ យ៉ា ណុត