Ole នឹង​មិន​ឲ្យ Ronaldo លេង​គ្រប់​ប្រកួត​ទេ ដោយ​សារ​មូលហេតុ​នេះ

  • 2021-09-13 02:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Ole Gunnar Solskjaer បាន​និយាយ​ថា លោក​ប្រហែល​​ឲ្យ Cristiano Ronaldo សម្រាក​ខ្លះ និង​មិន​ឲ្យ​លេង​គ្រប់​ប្រកួត​ទេ​ដោយ​សារ​កត្តា​វ័យ​ច្រើន។

កីឡាករ​វ័យ​៣៦​ឆ្នាំ​​រក​បាន​ពីរ​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ឲ្យ Manchester United កាល​ពី​​យប់​​ថ្ងៃ​សៅរ៍​​យក​ឈ្នះ​លើ Newcastle ៤-១។ ត្បិត​​បង្ហាញ​សមត្ថភាព​លេច​ធ្លោ​បែប​នេះ​ក្ដី តែ​លោក Ole បាន​ពិចារណា​មិន​ចង់​ឲ្យ Ronaldo លេង​គ្រប់​ប្រកួត​ទេ។

Ole បាន​និយាយ​ថា វា​មិនមែន​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​ការ​ដាក់ Ronaldo ឲ្យ​​សម្រាក​ខ្លះ។ គេ​មាន​វ័យ​៣៦​ឆ្នាំ​ទៅ​ហើយ ខុស​ពី Mason Greenwood ដែល​ទើប​អាយុ​១៩​ឆ្នាំ។ លោក​ត្រូវ​តែ​កំណត់​នាទី​លេង​របស់ Ronaldo។

២​​គ្រាប់​​រក​បាន​ទល់​នឹង Newcastle វា​គឺ​ជា​គ្រាប់​បាល់​ទី​១២០​សម្រាប់ Ronaldo គិត​គ្រប់​កម្មវិធី​ក្នុង​ក្លឹប Manchester United៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ