ទៅកំពតអត់ទៅកំពង់ត្រាច ខាតថ្លៃសាំងណាស់ មានរទេះសេះជិះលេង ហាងកាហ្វេ កន្លែងថតរូបស្អាតៗកប់

  • 2021-09-15 08:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារជាប់គាំងកូវីដ តើប្រិយមិត្តខានមកលេងរមណីយដ្ឋានភ្នំកំពង់ត្រាចយូរប៉ុណ្ណាដែរហើយ? តោះមកមើលរូបភាព និងទេសភាពនៅភ្មំកំពង់ត្រាចទាំងអស់គ្នា។ ភ្នំកំពង់ត្រាចនេះ ស្ថិតនៅកឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ល្បីមួយ ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីទីរួមខេត្ត ។

រមណីយដ្ឋានកំពង់ត្រាចគឺជាកន្លែងទេសចរណ៍មួយដែលមានទេសភាព និងល្អាងភ្នំជាច្រើនកន្លែងដែលមានភ្ញៀវជាតិ និងអន្តរជាតិទៅលេងកន្លងមក ហើយកន្លែងនេះផងដែរក៏មាននៅរទេះសេះសម្រាប់ជួលឱ្យភ្ញៀវជិះលេងកម្សាន្ត។ ទន្ទឹមនេះ ទេសចរអាចចូលលេងភូមិភូមពូអឺង មានកន្លែងថតរូបស្អាតៗ ជិះសេះលេងកម្សាន្តមើលទេសភាពតំបន់ភ្នំថែមទៀតផង។

ស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មាន មានហាងកាហ្វេមួយកន្លែងយើងអាចអង្គុយញាំបណ្ដើរសោយសុខទិដ្ឋភាពវាលស្រែនៅខាងមុខ ពណ៌បៃតងស្រស់ខ្ចី ខ្យល់បក់រវិចៗ ត្រជាក់ទាំងចិត្តត្រជាក់ទាំងកាយ។

ភ្នំកំពង់ត្រាច លាក់ទុករឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ជាច្រើន។ ភ្នំថ្មកំបោរមួយនេះ មានល្អាងតូចធំរាប់សិបកន្លែង និងមានរូងភ្នំធំ២ គឺរូងឋានព្រះចន្ទ និងរូងឋានព្រះអាទិត្យ។ នៅទីនោះ មានល្អាងមួយ មានជម្រៅ ប្រមាណ៣០ម៉្រែត ពន្លេចដោយពន្លឺពណ៌ ៧ផ្សេងៗគ្នា៕

តោះមកទស្សនាទិដ្ឋភាពខាងក្រោមនេះ៖

ប្រភព៖ ភូមិពូអឺង និង Khüm Mïk ThüNä

អត្ថបទដោយ ៖ Su In