De Gea ​សង្គ្រោះ​បាល់​ប៉េណាល់ទី​បាន​ជា​លើក​ដំបូង ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​

  • 2021-09-20 01:34:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាំទី David de Gea ​បាន​សង្គ្រោះ​បាល់​ប៉េណាល់ទី​បាន​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​មក​នេះ ​និង​ជួយ​ក្រុម​បិសាច​ក្រហម Manchester United យក​ឈ្នះ​លើ​ក្រុម West Ham ​ក្នុង​លទ្ធផល ​២-១។

​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ ​ពិត​ជា​ជក់​ចិត្ត​ខ្លាំង​មែនទែន។ ​ម្ចាស់​ផ្ទះ West Ham ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន​នៅ​នាទី​៣០ ​ដោយ Benrahma។ ​តែ​នៅ​នាទី​៣៥ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ក៏​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​ឱ្យ​ក្រុម Man Utd។ ​ការ​ប្រកួត​ជិត​នឹង​ចប់​ទៅ​ហើយ​នៅ​នាទី​៨៩ ក៏​ ​Jesse Lingard ​អាច​រក​គ្រាប់​បាល់​នាំ​មុខ​ឱ្យ​បិសាច​ក្រហម​ថែម​ទៀត។ ​ខណៈ​ដែល​នៅ​ចុង​ម៉ោង West Ham ​ក៏​ទទួល​បាន​ប៉េណាល់ទី​មាន​ឱកាស​តាម​ស្មើ​បាន។

​តែ​ការ​ទាត់​ប៉េណាល់ទី​របស់ Noble ​នោះ​ត្រូវ​បាន​សង្គ្រោះ​ពី​សំណាក់ De Gea ​ដែល​ធ្វើ​ឱ្យ​ក្ដី​សង្ឃឹម​តាម​ស្មើ​របស់​ក្រុម West Ham ​មិន​អាច​សម្រេច​បាន​នោះ​ទេ។ ​ការ​សង្គ្រោះ​បាល់​បាន​នេះ គឺ​ជា​លើក​ដំបូង​សម្រាប់​អ្នក​ចាំទី​អេស្ប៉ាញ​នេះ​ហើយ​រយៈ​ពេល​៥​ឆ្នាំ​មក​នេះ ​និង​សរុប​ជា​ការ​ស៊ុត​ប៉េណាល់ទី​វិញ ​៤១​គ្រាប់ ទើប​សង្គ្រោះ​បាន​នៅ​យប់មិញ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម