សែ​រាជវង្ស​ខ្មែរ ​ដាក់​សំណើរ​ទិញ​ក្លឹប​ជោគជ័យបំផុត​នៅ​លីគ​កំពូល​បារាំង ​តម្លៃ​១០០​លាន​អឺរ៉ូ​

  • 2021-09-20 02:40:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​ប្រភព​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ព្រះ​អង្គ​ម្ចាស់ ​នរោត្តម រ៉ាវីចក្រ ​ដែល​ត្រូវ​ជា​ចៅ​ប្រុស​របស់​ព្រះ​បរមរតន​កោដ្ឋ ​សម្តេចព្រះនរោត្តម សីហនុ ​បាន​ចាប់​អារម្មណ៍​ទិញ​ក្លឹប​បាល់ទាត់ Saint-Étienne ​ដែល​កំពុង​លេង​នៅ​លីគ​កំពូល​បារាំង​។

​ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា​ព្រះ​អង្គ​ម្ចាស់​បាន​ចាប់​អារម្មណ៍​លើ​ក្លឹប​បាល់ទាត់​នេះ​ជា​យូរ​មក​ហើយ។ ដោយ​ទើប​តែ​ពេល​នេះ ព្រះ​អង្គ​សម្រេច​ចិត្ត​ដាក់​សំណើរ​ទិញ​យក​តែ​ម្ដង​ក្នុង​តម្លៃ​ប្រមាណ​ជា​១០០​លាន​អឺរ៉ូ។ ​ខណៈ​ដែល​ខាង​ក្លឹប​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ថា​នឹង​លក់​ឱ្យ​ឬ​យ៉ាង​ណា​ទេ តែ​ក្លឹប​នេះ​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ទៅ​ហើយ។

ព្រះ​អង្គ​ម្ចាស់ ​នរោត្តម រ៉ាវីចក្រ (អាវស) ចូលរួមកម្មវិធីសម្ពោធភោជនីយដ្ឋានមួយនៅរាជធានីភ្នំពេញ

​ព្រះ​អង្គ​ម្ចាស់ ​នរោត្តម រ៉ាវីចក្រ ​មាន​ព្រះ​បន្ទូលថា​ការ​ទិញ​ក្លឹប​បាល់ទាត់​មួយ​នេះ​ក៏​ព្រោះ​តែ​ស្រលាញ់​នូវ​វប្បធម៌​របស់​ទីក្រុង​នេះ។ មួយ​វិញ​ទៀត ​វា​ក៏​នឹង​អាច​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​បារាំង​និង​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​ផង​ដែរ ​តាម​រយៈ​ការ​កាន់​កាប់​ក្លឹប​បាល់ទាត់​ដែល​មាន​ប្រវត្តិសាស្ត្រ​ក៏​អស្ចារ្យ​មួយ​នេះ​។

​សូម​បញ្ជាក់​ថា​ក្លឹប Saint Etienne ​មាន​អាយុ​កាល​១០២​ឆ្នាំ​មក​ហើយ។ ​ពួកគេ​ជា​ក្លឹប​ដែល​អាច​ចាត់​ទុក​ថា​ជោគជ័យ​បំផុត​នៅ​លីគ​បារាំង ​ដោយ​ធ្លាប់​ឈ្នះ​ពាន​ច្រើន​ជាង​គេ​រហូត​ដល់​១០​ដង​ឯ​ណោះ ខណៈ​ដែល PSG ​ដែល​ល្បី​ខ្លាំង​នៅ​បច្ចុប្បន្ន​នេះ​ទើប​តែ​ឈ្នះ​បាន​៩​ដង​ប៉ុណ្ណោះ៕

ប្រភព៖ Football Channel   អត្ថបទ៖ ប្រុស យុទ្ធ