ប្រទេសថៃបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ​ដើម្បីសម្រេច​គោលដៅ​ចាក់ឲ្យបាន ៧០ភាគរយឲ្យប្រជាជន

  • 2021-09-20 02:46:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃមានទំនុកចិត្តក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៧០ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេសនេះ។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសថៃ លោក Anutin Charnvirakul បានសម្តែងការជឿជាក់ថា ប្រទេសនេះនឹងសម្រេចបាននូវគោលដៅនៃការចាក់វ៉ាក់សាំងការពារជំងឹកូវីដ-១៩ ដល់ប្រជាជនរបស់ខ្លួនចំនួន ៥០លាននាក់ ឬប្រហែល ៧០ភាគរយនៃប្រជាជនសរុបនៅត្រឹមចុងឆ្នាំនេះ។

មន្រ្តីរូបនេះបាននិយាយថា អត្រាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះមានកម្រិតខ្ពស់ដោយមានចំនួន ៧០០ ០០០ដូសក្នុងមួយថ្ងៃ។ ប្រទេសថៃបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ប្រភេទបានចំនួន ៤១ ៨៥៨ ៣៨៦ដូស ដែលសម្រេចបាន ៤១,៨៦ភាគរយនៃផែនការចាក់វ៉ាក់សាំងសរុប ១០០លានដូសរបស់ខ្លួននៅចុងឆ្នាំនេះ៕

ប្រភព៖ Bangkokpost   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម