ចាប់អារម្មណ៍តម្លៃ Scoopy 2021 Smart Key ឥឡូវធ្លាក់ថ្លៃសល់ប៉ុន្មាន?

  • 2021-10-01 02:32:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Scoopy 2021 Smart Key ឆ្នាំ២០២១ នេះបាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​បាន​ជិត​មួយឆ្នាំហើយ កន្លង​ មក​ជាមួយ​រូប​រាង​កាន់​តែ​មាន​ភាព​ទាន់សម័យ ដែល​ប្រើម៉ាស៊ីន eSP កម្លាំង ១១០សេសេជំនាន់ថ្មី មាន Smart Keyជាផ្លូវការ។

ម៉ូតូ Honda Scoopy ឆ្នាំ២០២១ មានការឌីហ្សាញថ្មីជា​ច្រើន​ សម្រាប់​អ្នក​ទន្ទឹង​រង​ចាំ​បាន​មាន​វត្តមាន​នៅ​ខ្មែរ​តាម​ហាង​​ដំបូង​មាន​តម្លៃ​ជាង ២ ៨០០ដុល្លារ។

លក្ខណៈ​ពិសេស​របស់ Scoopy ឆ្នាំ២០២១ នេះ​មាន​ចង្កៀងមុខប្រភេទ LED នឹងអំពូលបំភ្លឺពេលថ្ងៃរាងមូល។ ជាមួយប្រព័ន្ធប៊ិចសាំង PGM-Fi ហើយមានកម្រិតស៊ីសាំង ៥៥គីឡូម៉ែត្រ/លីត្រ និងមានធុងសាំងចំណុះ ៤,២លីត្រ។

លើស​ពី​នេះ​ក្រុមហ៊ុន​បាន​ធ្វើ​ឲ្យ​តួខ្លួន eSAF (Enhanced Smart Architecture Frame) កាន់​តែ​មានភាពរឹងតែមាំ និងស្រាលជាងមុន។ បច្ចុប្បន្ន​នៅតាមហាង​ម្ដុំគិរីរម្យ ម៉ូតូ Scoopy ឆ្នាំ២០២១ មាន​លក់​​ក្នុង​តម្លៃ​ខ្ទង់ ២ ៤៥០ដុល្លារ (តម្លៃអាច​ខុសគ្នាតិចតួច​នៅ​តាម​ហាង)៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
អត្ថបទថ្មី