សម្ដេច ប្រកាសលើកទឹកចិត្តឱ្យក្រសួង ក្រុមហ៊ុនឯកជន គ្រឹះស្ថានសិក្សាធ្វើតេស្ត បុគ្គលិក-កម្មករ ក្រោយត្រឡប់ពីភ្ជុំបិណ្ឌវិញ

  • 2021-10-04 02:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ មន្ត្រីរាជការ បុគ្គលិក កម្មករ ទាំងអស់ត្រូវបានអនុញ្ញាត្តឱ្យឈប់សម្រាករយៈពេល ៣ថ្ងៃ។

ក្នុងអំឡុងពេលនៃពិធីបុណ្យភ្ជុំនេះដែរ សម្តេចតេជោ ហ៊ុនសែន ក៏បានចេញសារាចរ ពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងអំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ។ នៅត្រង់ចំណុចទី ២ នៃសារាចរណែនាំ សម្ដេច បានលើកទឹកចិត្តឱ្យធ្វើតេស្តរហ័ស ចំពោះមន្ត្រីរាជការ កម្មករ និយោជិត និងបុគ្គលិក បុគ្គលិកអប់រំ នៅតាមក្រសួង ស្ថាប័ន វិស័យឯកជន ពិសេសបណ្តារោងចក្រ សហគ្រាស និងទីតាំងអាជីវកម្ម ដែលមានកម្មករ និយោជិត និងបុគ្គលិកបម្រលការងារច្រើន ព្រមទាំងគ្រឹះស្ថាននានា ក្រោយពីត្រឡប់មកពីស្រុកកំណើតវិញ។

​សម្តេចក៏បានអំពាវនាវពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ក្នុងអំឡុងពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងប្រកាន់ខ្ជាប់វិធានការសុវត្ថិភាព ៣កុំ ៣ការពារ ដើម្បីការពារសុវត្ថិភាពផ្ទាល់ និងក្រុមគ្រួសារពីការឆ្លងមេរោគកូវីដ១៩ ៕​

អត្ថបទពេញនិយម