សញ្ញាអ្វីខ្លះបញ្ជាក់ថាកូនអ្នកមានបញ្ហានឹងទឹកដោះគោ?

  • 2021-10-04 03:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់ក្មេងដែលបៅទឹកដោះគោ បញ្ហាមួយចំនួនដូចជា ពិបាកបន្ទោបង់ កន្ទួលរមាស់ និងក្អូតចង្អោរជាដើម អាចបណ្ដាលមកពីកូនអ្នកមិនសូវធននឹងទឹកដោះគោ។ យើងអាចកត់សម្គាល់វាបាន ហើយវាមានលក្ខណៈខុសគ្នាយ៉ាងណាពីអាឡាក់ស្ស៊ីទឹកដោះគោ ឬ ប្រតិកម្មទឹកដោះគោ។

«ប្រតិកម្ម ឬ អាឡាក់ស្ស៊ី ប្រូតេអ៊ីនទឹកដោះគោ» និង «ភាពមិនសូវធននឹងទឹកដោះគោ» ជាទូទៅត្រូវបានចាត់ទុកថា ជាបញ្ហាដូចគ្នា ឬតែមួយ តែការពិតករណីទាំងពីរមិនដូចគ្នាទេ។

អាឡាក់ស្ស៊ីប្រូតេអ៊ីនទឹកដោះគោ (CMPA) ប៉ះពាល់កុមារអាយុក្រោមមួយឆ្នាំប្រហែល ២-៣% ខណៈដែលភាពមិនធននឹងទឹកដោះគោ មានការស្រាវជ្រាវតិចតួចប៉ុណ្ណោះ។ ការសង្កេតវិជ្ជសាស្រ្ត និង ការសង្កេតតាមមាតាបិតាអាចបង្ហាញថា ក្មេងៗជាច្រើនអាចមានរោគសញ្ញាយ៉ាងហោចណាស់មួយដែលទាក់ទងនឹងការទទួលទានទឹកដោះគោ។

អាឡាក់ស្ស៊ីប្រូតេអ៊ីនទឹកដោះគោ (Cow Milk Protein Allergy - CMPA)

រោគវិនិច្ឆ័យអាឡាក់ស្ស៊ីប្រូតេអ៊ីនទឹកដោះគោ (CMPA) ជាបញ្ហាសុខភាពធ្ងន់ធ្ងរ។ កុមារដែលមាន «CMPA» នឹងមានប្រតិកម្មភ្លាមៗ ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការទទួលទានទឹកដោះគោ។ តែបើមិនមែនជារោគ «CMPA» ទេ រោគសញ្ញាអាចពន្យារពេលលេចឡើង។ រោគសញ្ញាភាគច្រើនមានកម្រិតមធ្យមទៅធ្ងន់ធ្ងរហើយអាចរួមមាន៖

• ហើមជុំវិញមាត់

• ពិបាកលេប

• ក្អួតនិងរាគ

• រាគ

• ឈាមនៅក្នុងលាមក

• មិនចង់ទទួលទានអាហារ

• ការលូតលាស់មិនពេញលេញ

• ខ្យល់ក្នុងពោះ (Colic)

• ជំងឺសើស្បែកធ្ងន់ធ្ងរ កន្ទួលឬកន្ទួលក្រហម

• ក្នុងករណីកម្រ អាណាហ្វីឡាក់ទិច (តក់ស្លុត)

ភាពមិនធននឹងទឹកដោះគោ

ភាពមិនធននឹងទឹកដោះគោអាចមានរោគសញ្ញាស្រាលទៅមធ្យម និង បង្ហាញឡើងរៀងយឺតបន្ទាប់ពីទទួលទានទឹកដោះគោ ដោយអាការៈនៃភាពមិនធននឹងទឹកដោះគោរួមមាន៖

• ហើមពោះ

• ឧស្ម័ន (Gas)

• ឈឺពោះ

• ខ្យល់ក្នុងពោះ (Colic)

• លាមករៀងរាវ

• ទល់លាមក

អាការៈនៅក្នុងសួត និងស្បែកអាចមាន៖

• ហៀរសំបោររ៉ាំរ៉ៃដែលមិនទាក់ទងនឹងជំងឺ

• ការក្អករ៉ាំរ៉ៃដែលមិនទាក់ទងនឹងជំងឺ

• ការឆ្លងរោគត្រចៀកម្តងហើយម្តងទៀត

• រោគសើស្បែក

• កន្ទួល រមាស់

ភាពខុសគ្នារវាងភាពមិនធននឹងទឹកដោះគោ និងអាឡាក់ស្ស៊ីទឹកដោះគោ

វាអាចជាការពិបាកក្នុងការប្រាប់ពីភាពខុសគ្នារវាងភាពមិនធននឹងទឹកដោះគោ និង អាឡាក់ស្ស៊ីទឹកដោះគោ ព្រោះរោគសញ្ញាអាចស្រដៀងគ្នា វេជ្ជបណ្ឌិតជាច្រើនពឹងផ្អែកលើកំរិតនៃរោគសញ្ញា ដោយធ្វើតេស្តឈាម lgE និងធ្វើតេស្តស្បែកដើម្បីជាការធ្វើរោគវិនិច្ឆ័យ។ វិធីសាស្ត្រធ្វើរោគវិនិច្ឆ័យស្តង់ដារគោលចំពោះអាឡាក់ស្ស៊ីប្រូតេអ៊ីនទឹកដោះគោគឺ «Oral Challenge Test» ដែលចៀសវាងទឹកដោះគោទាំងស្រុងអមដោយវេជ្ជសាស្ត្រ និង អោយទទួលទានទឹកដោះគោឡើងវិញអមដោយការត្រួតពិនិត្យវេជ្ជសាស្ត្រ និងការតាមដានរោគសញ្ញា។

ប្រសិនបើកូនអ្នកមានភាពមិនធននឹងទឹកដោះគោ ដែលមានអាការៈដូចរៀបរាប់ខាងលើ រូបមន្តទឹកដោះពពែដូចជា Kabrita Goat Milk Formula អាចជាជម្រើសសក្តិសមសម្រាប់កូនអ្នក។

ដោយសារក្មេងម្នាក់ៗមានភាពខុសគ្នា យើងសូមណែនាំមាតាបិតាពិគ្រោះជាមួយវិជ្ជបណ្ឌិតជំនាញ ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីរោគសញ្ញាកូនតូចរបស់អ្នកបណ្តាលមកពីអាឡាក់ស្ស៊ី ឬ ភាពមិនធននឹងទឹកដោះគោ។

តើអ្នកចង់ដឹងទេថាតើរូបមន្តនិងអាហារូបត្ថម្ភទឹកដោះពពែ Kabrita សាកសមសម្រាប់កូនអ្នកដែរឬទេ? សូមស្វែងយល់បន្ថែមតាម៖ www.kabritakh.com។ រូបមន្តទឹកដោះពពែ Kabrita ជាជម្រើសសម្រាប់កូនតូចរបស់អ្នក ជាពិសេសក្មេងដែលមានភាពមិនធននឹងទឹកដោះគោ។ តែមិនសមស្របសម្រាប់ក្មេងដែលត្រូវបានគេធ្វើរោគវិនិច្ឆយ័ថា អាឡាក់ស្ស៊ីនឹងប្រូតេអ៊ីនទឹកដោះគោឡើយ៕

អត្ថបទពេញនិយម