ចាប់យកគន្លឹះថ្មីពីម្ចាស់អាជីវកម្មទេសចរណ៍ ងាកមកបើហាងកសិផលធម្មជាតិបន្ថែម កំពុងជោគជ័យក្នុងសម័យកូវីដ១៩

  • 2021-10-11 07:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជួបម្ចាស់អាជីវកម្មជាស្ត្រីក្នុងវិស័យទេសចរណ៍ ប្រាប់គន្លឹះឈរជើងជាង ២០ឆ្នាំមកហើយក្នុងកម្ម​វិធី Starting Up ដែល​ពី​មួយ​សប្ដាហ៍ទៅ​មួយ​សប្ដាហ៍​ប្រិយមិត្ត អាច​ទទួល​បាន​គន្លឹះ​ល្អៗបទពិសោធន៍​ថ្មីៗ និង​វិធី​ដោះ​ស្រាយ​បញ្ហា​លើ​អាជីវកម្ម​របស់​ពួក​គេ​នៅ​ពេល​ជួប​ប្រទះ​បញ្ហា​នា​ពេល​កន្លង​មក ពិសេ​ក្នុង​សម័យ​កូវីដ១៩​នេះ។

សប្ដាហ៍​ថ្មី​នេះ​ប្រិយមិត្ត​នៅ​តែ​​អាច​ចាប់​យក​ចំណេះ​ដឹង គន្លឹះ​ថ្មីៗ​បន្ថែមទៀតពី​​ម្ចាស់​អាជីវកម្ម​ដែល​ធ្លាប់​មាន​បទពិសោធន៍​ពី​ការ​ងារ​រក​ស៊ី ការ​បង្កើត​ក្រុមហ៊ុន​ដំបូងពី​លោកស្រី ស្រ៊ាត មុំសុភា ​ក្រុមហ៊ុនទេសចណ៍ឈ្មោះថា Sofiya Travel & Tour។ អ្នក​អាច​ស្ដាប់គន្លះគ្រប់​គ្រង់​​អាជីវកម្មជាង ២០​ឆ្នាំ​របស់​​ក្រុមហ៊ុនទេសចណ៍ឈ្មោះថា Sofiya Travel & Tour ក្នុង​បរិបទ​កូវិដ និង​បាន​ងាក​មក​ចាប់​យក​អាជីវកម្ម​ថ្មី​ក្នុង​ដំណាក់​កាល​កូវីដ១៩ ពី​អាជីវកម្មទេសចរណ៍ ងាក​មក​បើក​ហាង​កសិផល​ធម្មជាតិវិញ។

ចាប់​ផ្ដើម​ចេញ​ពី​អ្នក​ខេត្ត​បាន​ប្ដូរ​ទី​លំនៅ​​មក​ភ្នំពេញ​នៅ​អំឡុង​ឆ្នាំ១៩៩៥ និង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ឆ្នាំ២០០៣ ជំនាញ​ផ្នែកធនាគារ និង​ហិរញ្ញវត្ថុ។ លោកស្រី ស្រ៊ាត មុំសុភា ធ្លាប់​បាន​ឆ្លង​កាត់​ការងារ​ជា​ច្រើន​ទាំង​ដែល​ខ្លួន​កំពុង​បន្ត​ការ​សិក្សា ក្រោយ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ លោក​ស្រី​ក៏​បាន​ដាក់​ពាក្យ​ធ្វើ​ការ​ក្នុងក្រុមហ៊ុន​កូរ៉េ​មួយ ដែល​បាន​បម្រើ​ការ​លើ​វិស័យ​ទេសចរណ៍ និង​បាន​ចាប់​ឪកាស​នេះ​បើក​ក្រុមហ៊ុនទេសចណ៍ខ្លួនឯងឈ្មោះថា Sofiya Travel & Tour អំឡុងឆ្នាំ២០០៥ ដែល​មានសេវាកម្មដំបូងគ្រាន់តែលក់សំបុត្រយន្តហោះប៉ុណ្ណោះ និងបន្តពង្រីក សេវាកម្ម បន្ថែមកាន់តែធំ ដូចសព្វថ្ងៃ។

ស្ថិត​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទេសចរណ៍​លក់សំបុត្រយន្តហោះ​របស់​លោក​ស្រី ក៏​នៅ​តែ​បើ​ដំណើរ​ការ​ជា​ធម្មតា​បើ​ទោះ​ជា​ប្រទេស​កម្ពុជា​កំពុង​ជួប​ប្រទះ​ជំងឺ​រាតត្បាត​កូវីដ១៩​ក៏ដោយ។ រហូត​មក​ដល់​ឆ្នាំ​២០២០ នេះ​ដោយ​មើល​ឃើញ​ពី​ស្ថាន​ភាព​បច្ចុប្បន្ន លោកស្រី ស្រ៊ាត មុំសុភា ក៏​បាន​ចាប់​ផ្ដើម​បើក​អាជីវកម្មថ្មី​មួយ​ទៀតមាន​ឈ្មោះ​ថា OPHIYA STORE ជាហាង​លក់​បន្លែ ផ្លែឈើ​សុវត្ថិភាព ឬឈ្មោះផ្លូវការ ផ្សារកសិផលធម្មជាតិក្នុងស្រុក។

ចង់​ដឹង​ថា​ម្ចាស់​សហគ្រិន​ដែល​ជា​ស្រ្តី​រូប​នេះ ​ធ្លាប់​ធ្វើ​ការ​ឲ្យ​គេ និង​ចាប់​អាជីវកម្ម​របស់​ខ្លួន​ដោយ​របៀប​ណាខ្លះ? ហើយ​មាន​គំនិត​បែប​ណា​ដែល​ធ្វើ​ឲ្យ​លោកស្រី ស្រ៊ាត មុំសុភា ងាក​ពី​​អាជីវកម្ម​ទេសចរណ៍ ​មក​បើក​ហាង​កសិផល​ធម្មជាតិ​ដែល​កំពុង​ទទួល​បាន​ភាព​ជៅកជ័យនៅ​ពេល​នេះ៕

ប្រិយមិត្តិអាច​ទស្សនា ស្ដាប់​គន្លឹះថ្មីៗក្នុងវីដេអូ​ខាង​ក្រោម​នេះ​បាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម