Real Madrid ប៉ង​យក​ខ្សែ​ការពារ​ម្នាក់​របស់ Chelsea មក​ជំនួស​កន្លែង Ramos

  • 2021-10-14 02:34:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់ Chelsea កីឡាករ Antonio Rudiger បាន​ក្លាយ​ជា​គោលដៅ​ធំ​របស់​ក្លឹប Real Madrid ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​​នៅ​ខែ​មករា​ខាង​មុខ។

កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​​នឹង​អស់​កុងត្រា​ជាមួយ​តោខៀវ​នៅ​រដូវ​ក្ដៅ​ក្រោយ បន្ទាប់​ពី​បាន​បដិសេធ​សំណើ​កុងត្រា​ថ្មី​​ដែល​មាន​ថ្លៃ​នឿយ​ហត់​១២,៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ ដូច្នេះ​ហើយ Real Madrid បាន​ដាក់ Rudiger ជា​គោលដៅ​ទី​មួយ​សម្រាប់​ឆ្នាំ​ក្រោយ ដើម្បី​យក​មក​បំពេញ​កន្លែង​របស់ Raphael Varane និង Sergio Ramos។

យោង​តាម​សារព័ត៌មាន​របស់​អេស្ប៉ាញ​ Marca ឲ្យ​ដឹង​ថា Real ចង់​ចុះ​កុងត្រា​​យក Rudiger ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវ​ក្ដៅ​ក្រោយ។ ក្លឹប​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ​នឹង​ចាប់​ផ្ដើម​ចរចា​ជាមួយ Rudiger ចាប់​ពី​ខែ​មករា​នេះ​ទៅ។

លោក Carlo Ancelotti សង្ឃឹម​ថា Rudiger អាច​បំពេញ​កន្លែង​លេង​របស់ Ramos ដែល​ចាក់ចេញ​ទៅ​កាន់ Paris Saint-Germain និង Varane ដែល​ទៅ​ចូលរួម​ជាមួយ Man United ក្នុង​តម្លៃ​​ខ្លួន​៣៦​​លាន​ផោន៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី