បើ​ការ​ចរចា​ប្រសើរ Real អាច​​​យក​បាន​ទាំង Mbappe&Pogba ដោយ​មិន​ចំណាយ​១សេន

  • 2021-10-14 07:07:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Real Madrid មាន​ទំនុកចិត្ត​អាច​យក​បាន Paul Pogba និង Kylian Mbappe ដោយ​មិន​ចំណាយ​​អស់​មួយ​សេន​នៅ​​រដូវ​ក្ដៅ​ក្រោយ។

កុងត្រា​ខ្សែ​បម្រើ​របស់​ក្លឹប Manchester United នៅ​កីឡដ្ឋាន Old Trafford នឹង​អស់​​នៅ​បញ្ចប់​រដូវ​កាល​នេះ។ បើ​តាម​សេចក្ដី​រាយការណ៍​ពី​ប្រទេស​អេស្ប៉ាញ​​និយាយ​ថា Real Madrid ជឿជាក់ ពួក​គេ​អាច​នាំ​យក​កីឡាករ​វ័យ​២៨​ឆ្នាំ​មក​កាន់​ទឹក​ដី Bernabeu បាន ក្រោយ​ចាប់​អារម្មណ៍​អស់​ជា​ច្រើន​ឆ្នាំ។

Real ក៏​សង្ឃឹម​អាច​យក​បាន​កីឡាករ​សញ្ជាតិ​បារាំង​ម្នាក់​ទៀត​គឺ Kylian Mbappe ពី​ក្លឹប Paris Saint-Germain ដូច​គ្នា។ Mbappe ក៏​នឹង​អស់​កុងត្រា​ជាមួយ PSG នៅ​បញ្ចប់​រដូវ​កាល​នេះ​ដូច​គ្នា។ កាល​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្ដៅ កីឡាករ​វ័យ​២២​ឆ្នាំ​បាន​សុំ PSG ចាកចេញ ដោយ​សារតែ​គេ​ចង់​ឲ្យ​ក្លឹប​ទទួល​បាន​ប្រាក់​ខ្លះ​ពី​ថ្លៃ​ខ្លួន​របស់​គេ។

យ៉ាងណា PSG មិន​ព្រម​លក់ Mbappe ឡើយ ដោយ​​ឲ្យ​គេ​​លេង​នៅ​រដូវ​កាល​ចុងក្រោយ និង​បន្ត​បញ្ចុះបញ្ចូល​ឲ្យ​បន្ថែមកុងត្រា​ថ្មី​ជាមួយ​ថ្លៃ​នឿយហត់​ដ៏​ខ្ពស់។ ប៉ុន្តែ​ក្នុង​កាលៈទេសៈ Pogba និង Mbappe មិន​ព្រម​បន្ត​កុងត្រា​ថ្មី​ មាន​ន័យ​ថា​ពួក​គេ​នឹង​ទំនេរ​​គ្មាន​ក្លឹប​លេង ពេល​បញ្ចប់​រដូវ​កាល​នេះ។ ហើយ​វាជា​ឱកាស​សម្រាប់ Real ចរចា​យក​កីឡាករ​ទាំង​ពីរ​ដោយ​គ្មាន​តម្លៃ​ខ្លួន៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ