ទោះ​ជួយ​ Barca ឈ្នះ​​ តែ​ Agueroថា​ អ្នក​ស្នង​អាវ Messi នេះ​ត្រូវ​ការ​បំពេញ​បន្ថែម​ច្រើន​ទៀត​

  • 2021-10-18 12:06:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Sergio Aguero បាន​និយាយ​ទៅ Barca TV ក្រោយ​ការ​ប្រកួត​ចប់​ប្រកួតទល់​នឹង​ Valencia ក្នុង​លទ្ធផល​ ៣-១ នៅ​ក្នុង​ថ្ងៃ​នេះ​(ម៉ោង​កម្ពុជា)ថា​ ​ខ្សែ​ប្រយុទ្ធ​ Ansu Fati ដែល​កីឡាករ​វ័យ​ក្មេង​ស្នង​តំណែង​អាវ​លេខ​១០ របស់​ Messi ​នៅ​ត្រូវ​ការ​បំពេញ​បន្ថែម​ច្រើន​ទៀត​ ទោះ​ជា​ស៊ុត​ចូល​មួយ​គ្រាប់​ ចូល​រួម​ចំណែក​ឲ្យ​ឈ្នះ​ប្រកួត​នេះ​ក្ដី​​។

Aguero បាន​និយាយ​ថា​៖" Ansu គេ​នៅ​ជា​កីឡាករ​មាន​វ័យ​ក្មេង​ខ្លាំង​ណាស់​ ហើយ​គេ​ត្រូវ​ការ​បំពេញ​បន្ថែម​ច្រើន​ឲ្យ​អ្នក​គ្រប់​គ្នា​ជឿជាក់​លើ​គេ​។ តែ​ខ្ញុំ​សប្បាយ​ចិត្ត​ ដែល​ពួក​យើង​មាន​គេ​នៅ​ទី​នេះ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" យើង​មាន​តែ​​ជួយ​គេ​បន្ត​​បង្ហាញ​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់​គេ​ដែល​មាន​ តទៀត​ព្រោះ​មិន​សូវ​មាន​កីឡាករ​ច្រើន​ទេ​ ដែល​មាន​សមត្ថភាព​ដូច​គេ​ “។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Ansu Fati ទើប​មាន​អាយុ​១៨ឆ្នាំ​ បាន​មក​លេង​ឲ្យ​ក្រុម​ឈុត​ធំ​ Barca នៅ​រដូវកាល​មុន​ដោយ​ចូល​លេង​បាន​១០ប្រកួត​ និង​រក​បាន​ ៥គ្រាប់​។ នៅ​ក្នុង​រដូវកាល​នេះ​កីឡាករ​នេះ​លេង​បាន​ ៤ប្រកួត​ហើយ​ ដោយ​ស៊ុត​ចូល​បាន​ ២គ្រាប់​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី