បុរី ប៊ុន លី ចាប់ដៃសហការជាមួយក្រុមហ៊ុន ចតុមុខ ផេស សិវីស ឯ.ក ដើម្បីលើកកម្ពស់ និងការពារសុខភាពក្នុងការរស់នៅ

  • 2021-10-23 05:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ប៊ុនលី (ប៊ីអិល) ឌីវេឡុបម៉ិន បានធ្វើការសហការជាមួយក្រុមហ៊ុនចតុមុខ ផេស សិវីស ឯ.ក។

កាលពីពេលថ្មីៗនេះ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើសេវាកម្មកម្ចាត់សត្វល្អិតកម្រិតខ្ពស់ស្តង់ដារអាមេរិក។

ការចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរនេះ គឺដើម្បីផ្ដល់ជូនឱ្យការរស់នៅរបស់លោកអ្នកប្រកបដោយផាសុកភាព និងមិនមានការរំខានពីសត្វល្អិតចង្រៃនៅក្នុងផ្ទះជាពិសេសមូស និងសត្វកណ្តៀរ។

ផ្ទះជាកន្លែងមួយសម្រាប់រស់នៅ កសាងគ្រួសារឱ្យមានសុភមង្គលនឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់កូនចៅជំនាន់ក្រោយ។ ដូច្នេះការទិញផ្ទះ និងការថែរក្សា គឺចាំបាច់ត្រូវតែពិនិត្យមើលឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញ។

ក្នុងកិច្ចសហប្រត្តិបត្តិការណ៍នេះ ជាផ្នែកមួយក្នុងការបង្ហាញពីការយកចិត្តទុកដាក់ចិត្ត លើកកំពស់ និង ការពារដល់សុខមាភាពដល់អ្នករស់នៅក្នុងបុរីពីផលប៉ះពាល់ដែលបណ្តាលមកពីសត្វល្អិតផងដែរ។

សូមជម្រាបថា៖ ក្រុមហ៊ុនចតុមុខ ផេស សិវីស ឯ.ក ជាក្រុមហ៊ុនដែលទទួលបានសិទ្ធិផ្តាច់មុខពី ORKIN សហរដ្ធអាមេរិចក្នុងការផ្តល់នូវសេវាកម្មជាច្រើនក្នុងរួមមាន៖

  • សេវាកម្មគ្រប់គ្រង និងកម្ចាត់សត្វល្អិតទូទៅ (មូស រុយ កណ្តុរ កន្លាត និង ស្រមោច)
  • សេវាកម្មការពារគេហដ្ឋានពីសត្វកណ្តៀរ
  • សេវាកម្នកម្ចាត់សត្វសង្កើច
  • សេវាកម្មបាញ់សម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។

តួយ៉ាងបើលោកអ្នកកំពុងចង់បានផ្ទះសម្រាប់រស់នៅ អាចសាកល្បងមកមើលនៅ បុរី ប៊ុនលី ដែលមានទីតាំងស្ថិតនៅផ្លូវ បឹងតាម៉ាត សង្កាត់ ដង្កោរ រាជធានីភ្នំពេញ ចុចទីនេះ ដើម្បីកាន់តែងាយស្រួលរកទីតាំង។

ក្រុមហ៊ុន ប៊ុនលី (ប៊ីអិល) ឌីវេឡុបម៉ិន ជាក្រុមហ៊ុន អភិវឌ្ឍផ្នែកអចលនទ្រព្យឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៩ ដែលមានទីតាំងស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ។

បុរី ប៊ុនលី កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងខ្លាពីសំណាក់អតិថិជនគ្រប់ស្រទាប់។ ក្នុងនោះក្រុមហ៊ុន បានផ្តល់នូវជម្រើសគេហដ្ឋានប្រណិតៗជាច្រើនប្រភេទដូចជា៖ វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ផ្ទះអាជីវកម្ម និងថោនហោស៍ ប្រកបកដោយសក្តានុភាព គុណភាព និងសោភ័ណ្ឌភាព បូករួមជាមួយទីតាំងដ៏ល្អឥតខ្ចោះសម្រាប់ការប្រកបអាជីវកម្មផ្សេងៗ និងភាពងាយស្រួលក្នុងការរស់នៅ បូករួមការផ្ដល់ជូនតម្លៃសមរម្យ និង លក្ខខណ្ឌ បង់ប្រាក់ងាយៗមិនស្មុគស្មាញ។

សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់៖

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី