ខ្សែ​បម្រើ​រូប​នេះ​ បាន​ចេញ​មុខ​ប្រកាស​ជា​សាធារណៈ​ថា​ ខ្លួន​ជា​ ភេទទី៣

  • 2021-10-27 11:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Josh Cavallo ខ្សែ​បម្រើ​មួយ​រូប​របស់​ក្លឹប​ Adelaide United ដែល​ជា​ក្លឹប​មួយ​នៅ​ក្នុង​លីគ​កំពូល​អូស្ត្រាលី​ និង​នូវែលហ្សេឡង់​ បាន​ប្រកាស​​ជា​សាធារណៈ​នូវ​តាម​បណ្ដាញ​សង្គម​ Twitter ក៏​ដូច​​ធ្វើ​ជា​វីដេអូ​បង្ហោះ​នៅ​លើ​ក្លឹប​នេះ​ផ្ទាល់​ថា​ ខ្លួន​គេ​ផ្ទាល់​គឺ​ជា​ ភេទទី៣។

បើ​តាម​វីដេអូ​បង្ហោះ​ដោយ​ក្លឹប​ខាង​លើ​ Cavallo បាន​និយាយ​ថា​៖" ខ្ញុំ​ជា​កីឡាករ​បាល់ទាត់​ម្នាក់​ ហើយ​ខ្ញុំ​ក៏​ជា​ ភេទទី៣ ផង​ដែរ​។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​នោះ​គឺ​ ខ្ញុំ​នៅ​លេង​បាល់ទាត់​ដូច​ធម្មតា​ ហើយ​ចាត់​ទុក​ខ្ញុំ​ មើល​មក​ខ្ញុំ​ស្មើ​ភាព​គ្នា​។ ខ្ញុំ​ពិត​ជា​ហត់​នឿយ​ក្នុង​ការ​សម្ដែង​ជា​មនុស្ស​ចរិត​ ២ផ្សេង​គ្នា​នេះ​ណាស់​ អញ្ចឹង​ខ្ញុំ​ប្រកាស​ថ្ងៃ​ហ្នឹង​តែ​ម្ដង​ "។

កីឡាករ​នេះ​បាន​បន្ត​ថា​៖" ខ្ញុំ​គិត​ថា​ក្រោយ​ពេល​គេ​ដឹង​អញ្ចឹង​ ពួក​គេ​នឹង​ចាប់​ផ្ដើម​ ចាត់​ទុក​ខ្ញុំ​ មើល​មក​ខ្ញុំ​ខុស​ពី​មនុស្ស​ធម្មតា​។ ពួក​គេ​នឹង​និយាយ​អាក្រក់​ពី​ខ្ញុំ​ ឬ​ក៏​សើច​ចំអក​ឲ្យ​ខ្ញុំ​មក​លើ​ខ្ញុំ​។ តែ​នេះ​មិន​ជា​បញ្ហា​ អ្វី​កើត​ឡើង​ក៏​ដោយ​ មនុស្ស​គ្រប់​គ្នា​គេ​នឹង​ឲ្យ​តម្លៃ​ជាង​មុន​ "។​

Cavalloបាន​ចូល​លើក​តម្កើង​សកម្មភាព​ LGBT (សិទ្ធ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​) ៦ឆ្នាំ​មក​ហើយ​។ ខាង​ក្លឹប​របស់​កីឡាករ​រូប​នេះ​ ក៏​បាន​គាំទ្រ​ និង​ទទួល​យក​ពេញ​ទំហឹង​ទោះ​គេ​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​ក៏​ដោយ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី