រូបសំណាក ព្រះស្កន្ទគង់លើក្ងោក សម្រេចហើយផ្នែកព្រះសិរៈ (ក្បាល) ត្រៀមលេចវត្តមានលើដងវិថី ខេត្តព្រះសីហនុ
- ពុធ, 10 វិច្ឆិកា 2021 10:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបសំណាក ព្រះស្កន្ទគង់លើក្ងោក សម្រេចហើយផ្នែកព្រះសិរៈ (ក្បាល) ត្រៀមលេចវត្តមានលើដងវិថី ខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
រូបភាពប៉ុន្មានសន្លឹកត្រូវបានបង្ហោះដោយលោក នរះសឹង្ហ នរះសឹង្ហ ស្តីពីការរចនាហើយនៃផ្នែក ព្រះសិរៈ របស់រូបសំណាក ព្រះស្កន្ទគង់លើក្ងោក។ រូបសំណាក ព្រះស្កន្ទគង់លើក្ងោកដ៏ធំមហិមា ធ្វើពីក្រមួនសុទ្ធ នឹងលេចវត្តមាននៅលើវិថីតេជោ ក្នុងខេត្តព្រះសីហនុនាពេលឆាប់ៗនេះដែលជាគម្រោងចុងក្រោយបំផុត និងថ្មីសន្លាងមួយ។
រូបសំណាកដ៏ធំនេះ គឺជារូបចម្លងនៃរូបដើម “ព្រះស្កន្ទគង់លើក្ងោក” ដែលកម្ពុជាទទួលបានពីទីក្រុងញ៉ូវយក ប្រទេសអាមេរិក។ ការសាងសង់រូបសំណាកនេះ គឺដើម្បីលើកតម្កើន នឹងការអបអរសាទរនៃការទទួលស្វាគមន៍ការវិលត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាសម័យអង្គរ។ រូបចម្លាក់ព្រះស្កន្ទគង់លើក្ងោកដើម គឺធ្វើពីថ្មភក់ រចនាបថកោះកេរ សម័យអង្គរ ដែលយកចេញពីប្រាសាទក្រចាប់ ក្នុងតំបន់រមណីយដ្ឋានកោះកេរ ពាក់កណ្តាលទី១ ស.វទី១០ គ.ស។
ព្រះស្កន្ទ គឺជាទេវនៃចម្បាំង និងជាតារានិករប្រចាំភពព្រះអង្គារ គេអាចហៅព្រះស្កន្ទ ក្នុងព្រះបរមនាមច្រើនយ៉ាងទៅតាមព្រះសកម្មភាពដែលព្រះអង្គបានបំពេញ ទម្រង់នៃការបង្ហាញក្នុងសិល្ប: និងទៅតាមការនិយមក្នុងតំបន់នីមួយៗ។
នៅប្រាសាទក្រចាប់ បុព្វបុរសខ្មែរ បានឆ្លាក់រូបសំណាករូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក គឺជាគំរូនៃភាពច្នៃប្រឌិតដ៏គួរឱ្យស្ញប់ស្ញែង និងកម្រឃើញមាន។ ប្រាសាទក្រចាប់ ជាប្រាសាទមួយក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សទី១០ និងធ្លាប់ជាគោលដៅនៃការលួចយកវត្ថុបុរាណជាទ្រង់ទ្រាយធំ អស់ជាច្រើនឆ្នាំអំឡុងកម្ពុជាស្ថិតក្នុងសម័យសង្គ្រាម និងអសន្តិសុខ៕
ប្រភពរូបភាព៖ នរះសឹង្ហ នរះសឹង្ហ