[Podcast] សប្ដាហ៍​ទី១៦ ពី​កម្មវិធី Starting Up ជួបជាមួយវាគ្មិន ២រូបបង្ហាញគន្លឹះជោគជ័យពីអាជីវកម្មរកសុីក្នុងវិស័យអបរំដូចគ្នា

  • 2021-11-11 02:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត Starting Up សប្ដាហ៍​នេះ​កាន់​តែ​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ពី​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​អប់រំ ដែល​មាន​វាគ្មិន​ពិសេស ២រូបគឺ​ដែល​អ្នកស្រី  ហេង ធីតា ជានាយកគ្រប់គ្រង MoneyTree Cambodia និង​លោក ប៉ិច បូឡែន ជា​​អគ្គនាយក​ក្រុមហ៊ុន Westline Education Group ដែល​នឹ​ង​រៀបរាប់​ពីប្រវត្តិសហគ្រិនក្នុងវិស័យអប់រំទាំងពីររូប មានប្រវត្តិតស៊ូ ពុះពារច្រើនណាស់ ទម្រាំក្លាយជាអ្នកជំនួញដ៏ជោគជ័យ។

អ្នកស្រី  ហេង ធីតា ធ្លាប់​បាន​ឆ្លង​កាត់​ការ​ងារ​ជា​ច្រើន​មុន​ពេល​ក្លាយជា​នាយកគ្រប់គ្រងប្រចាំកម្ពុជា MoneyTree Cambodia ឈានមុខគេនៅអាសុី និងបាន​ឈន​ចូល​មក​នៅកម្ពុជា​នៅ​ឆ្នាំ២០១៦។ ប្រវត្តិ​ការ​សិក្សា​កន្លង​មក​អ្នកស្រី  ហេង ធីតា បាន​បញ្ចប់អនុបណ្ឌិត​ជំនាញគ្រប់គ្រងពាណិជ្ជកម្ម មកពីសាកលវិទ្យាល័យ International University of Japan (IUJ) កាល​ពី​ឆ្នាំ២០០៤។ អ្នក​ស្រី​ធ្លាប់​បាន​ធ្វើការ​នៅ​ធនាគារ ANZ Royal អស់​រយ:​ពេល ៧ឆ្នាំ និង​បាន​ផ្លាស់​ប្ដូរ​មក​ធ្វើ​ជា​នាយកគ្រប់គ្រងផ្នែកលក់ ប្រចាំនៅធនាគារ CIMB តាំងពីឆ្នាំ២០១១ ដល់ ឆ្នាំ២០២១។

លោក ប៉ិច បូឡែន បាន​ចាប់​ផ្ដើម​ការងារ​ដាក់​ពាក្យ​ជា​គ្រូ​បង្រៀន​ប៉ុន្តែ​មិន​សូវ​ទទួល​ជោគជ័យ​ប៉ុន្មាន​នោះ​ទេ​ដោយ​សារ​ធ្លាក់​ជា​ច្រើន​កន្លែង​រហូត​​​លោក​ដាច់​ចិត្ត​ដាក់​ពាក្យ​សុំ​គេ​បង្រៀន​នៅ​សាលា​ចិន​មួយ​ដោយ​មិន​យក​ប្រាក់។ ក្រោយ​មក​លោក​បាន​បង្រៀន​នៅ​មជ្ឈមណ្ឌល​ក្រុង​ញូវយ៉ក​ រហូត​ក្រោយ​មក​លោក​ក្លាយ​ជា​នាយក​សាខា​មួយ​នៅ​សាលា​ញូវយ៉ក​ធីឡាយ​សាខា​ទឹករាំ​ផ្ការាំ​។ នៅ​ឆ្នាំ​២០០៨​លោក​ចាប់​ផ្ដើម​ប្រឡូក​បើក​សាលា Westlinទី​មួយ​ដោយ​ខ្លួន​ឯង​ គិត​​មក​ទល់​ពេល​នេះ​សាលា​របស់​លោក​បើក​ពង្រីក​ខ្លួន​ជា​ច្រើន​សាខា​ក្នុង​រយៈ​ពេល​ ជាង​១០​ឆ្នាំ​រហូត​ក្លាយ​ជា​គ្រឹះស្ថាន​អប់រំ​ធំ​មួយ​នៅ​កម្ពុជា​។

ដូច​នេះ​នៅ​ក្នុង​កម្មវិធី Starting Up សប្ដាហ៍​ទី១៦ នេះអ្នកស្រី  ហេង ធីតា និងលោក ប៉ិច បូឡែន នឹង​ឆ្លើយសំណួរជាច្រើន​ពីអ្នកសម្របសម្រួលកម្មវិធី គឺលោក ជី សិលា។ ដោយក្រៅពីឆ្លើយសំណួរ​វាគ្មិន​ទាំង ២រូបក៏​បង្ហាញ​ពី​ជីវប្រវត្តិ​មុន​ពេល​ចាប់​ផ្ដើម​ប្រឡូក​រក​សុី រួម​ជា​មួយ​បញ្ហាជួប​ប្រទះ ក៏​ដូច​ជា​វិធី​ដោះ​ស្រាយ​រក​ផ្លូវសម្រេចបានជោគ​ជ័យ​ដល់បច្ចុប្បន្ន៕

ចង់ដឹងច្បាស់ សូមស្ដាប់កម្មវិធី Starting Up សប្ដាហ៍ទី១៦ ទាំងស្រុង ដូចខាងក្រោមនេះ៖

Listen to "សហគ្រិនឆ្នើម២រូប ក្នុងវិស័យអប់រំ ចែករំលែកបទពិសោធល្អៗ | Starting Up EP16" on Spreaker.

អត្ថបទ៖ ម៉េងងី