វៀតណាម ផលិតបាន​ផ្កាយរណបទី ៤ ឈ្មោះ «NanoDragon» ​បង្ហោះ​​ទៅ​​អវកាសរួចហើយ

  • 2021-11-17 05:02:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ប្រទេសវៀតណាម ផលិតនិងបានសាកល្បងគំរូផ្កាយរណប​ចំនួន ៤ រួចទៅហើយ។ ចំពោះផ្កាយ​រណប​ទី​ ៤ នេះមានឈ្មោះ​ថា «NanoDragon» បង្ហោះ​ទៅ​អវកាសកាលពីថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០២១ ។

NanoDragon ជំនាន់ទីបួននេះមានទម្ងន់សរុប ៣ គីឡូក្រាមមានទំហំ 3U size (100 x 100 x 340.5 mm) ផលិតឡើងដោយ​ស្នាដៃនិស្សិត ​វិទ្យាស្ថានអវកាសដ៏ល្បីល្បាញប្រចាំប្រទេសវៀតណាមស្ថិតក្រោមការគ្រប់គ្រងដោយមហាវិទ្យាល័យ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា វៀតណាម។

បុគ្គលិកវិទ្យាស្ថានខាងលើគឺជាអ្នកទទួលខុសត្រូវទាំងអស់តាំងពីដំណើការដំបូងដល់បញ្ចប់មានដូចជា៖ researching, designing, integrating និង testing satellite functions ជាដើម។

ផ្កាយ​រណប​ទី​ ៤ នេះបានបង្ហោះ​នៅវិទ្យាស្ថានអវកាស Uchinoura Space Centre ប្រទេសជប៉ុនកាលពីសប្ដាហ៍មុន និងថែមទាំងទទួលបានជោគជ័យផងដែរ។

ត្បិតថាបានបង្ហោះតែគម្រោងនេះនៅមិនទាន់បញ្ចប់​នៅឡើយទេ​គ្រោង​នឹង​ភ្ជាប់​ទៅគន្លងតារាវិថី​ក្នុង​រយៈកម្ពស់ប្រមាណ​ ៥៦០ គីឡូម៉ែត្រពី​ដី។

ផ្កាយរណប​នេះអភិវឌ្ឍន៍​ឡើងដោយប្រើប្រាស់បច្ចេកវិទ្យា micro-satellite beam technology ទៅភ្ជាប់នឹងប្រព័ន្ធ automatic identification system (AIS) គឺជាបច្ចេកវិទ្យាមួយក្នុងការគ្រប់គ្រងតាមដាន​សិក្សានិងប្រមូលទិន្នន័យពីស្ថានីយ៍និងនាវាក្នុងដែនសមុទ្រ។

​​សូមរង់ចាំតាមដានអត្ថបទក្រោយ យើងនឹងចុះផ្សាយលម្អិតពីផ្កាយរណទាំងបួនរបស់វៀតណាម៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី