មកដឹងអំពី សត្វមករ មានអំណាចលើសសត្វនៅលើផែនដី មានជាប់ទាក់ទងនឹងប្រវត្តិនៃពិធីអុំទូករហូតដល់សព្វថ្ងៃនេះ
- 2021-11-18 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងអំពី សត្វមករ មានអំណាចលើសសត្វនៅលើផែនដី មានជាប់ទាក់ទងនឹងប្រវត្តិនៃពិធីអុំទូករហូតដល់សព្វថ្ងៃនេះ
ចន្លោះមិនឃើញ
«មករ» ជាពាក្យសំស្ក្រឹត ដែលមានន័យថា នាគសមុទ្រ ឬ សត្វទឹកចម្លែក ។ ពាក្យនេះជាពាក្យដើម ក្នុងភាសាហិណ្ឌី។ ភាសាហិណ្ឌី ហៅក្រពើថា (មករ ឬ មករៈ)។ មានតំណាលថា មានអសុរៈមួយនាម វរៈត្រា (Vritra) ដែលជាអសុរៈ ដែលគ្រប់គ្រងលើពពួកនាគ បានទប់ទឹកទាំងអស់មិនឲ្យបង្អុរមកឋានមនុស្ស ដោយធ្វើឲ្យមានការកើតគ្រោះរាំងស្ងួតពាសពេញតំបន់ មនុស្សម្នាចាប់ផ្ដើមបួងសួងសុំឲ្យ ពួកទេវៈជួយ រំពេចនោះទេវតាស្រីមួយអង្គ ប្រកបដោយកិរិយាល្អស្អាត បានរំសាយសក់ចុះមកបង្កើតជាប្រភពទឹក នៅតំបន់នោះ មនុស្សម្នាសប្បាយចិត្តជាខ្លាំងក៏ប្រសិដ្ឋនាមទ្រង់ថា «ព្រះម៉ែគង្គា» ។
គ្រានោះ ព្រះកេសារ (សក់) មួយសរសៃរបស់ព្រះនាងគង្គា បានធ្លាក់មកដល់ឋានមនុស្ស ក៏បានក្លាយជាសត្វមករ ហើយខ្លាំងជាងអ្វីៗទាំងអស់នៅលើលោក វាក៏បានលេបរាល់សព្វសត្វ ទាំងពួងដែលវាជួបប្រទះ មិនថាមនុស្ស្ រាជសីហ៍ ឬ ពស់នាគរាជ ឡើយ ។ ដោយនៅឋានកណ្តាលគ្មានអ្នកណាអាចបង្ក្រាបសត្វមករនេះបានឡើយ។ ព្រះឥសូរ ឬ ព្រះសីវៈ ក៏ចុះមកតទល់ជាមួយមករ ដោយមានការសន្យាពីព្រះនាងគង្គាថា បើព្រះឥសូរអាចចាប់សត្វមករ នោះបាន ទ្រង់នឹងរៀបអភិសេកជាមួយ។ ព្រះឥសូរ ក៏បានចុះមកតទល់ជាមួយនឹងមករអស់រយៈពេលជាច្រើនថ្ងៃនៅតែមិនដឹងឈ្នះចាញ់។ ព្រះនាងគង្គាក៏បានប្រាប់ព្រះឥសូរ ថាបើព្រះអង្គចង់បង្ក្រាបមករបាន លុះត្រាតែព្រះអង្គលើកទូលព្រះបង្គំមកដាក់លើបាតដៃរបស់ព្រះអង្គ ហើយព្រះនាងគង្គារ បានប្រើកេសាររបស់ខ្លួនទម្លាក់ទៅក្នុងទឹក ដើម្បីស្រូបទាញយកទឹកទាំងអស់ចេញ រួចទុកឲ្យតែមករនោះឲ្យនៅលើគោក មករដែលជាសត្វទឹក ក៏ប្រែមកជាជើងរាជសី ព្រះឥសូរ ក៏ប្រើមហាទម្ងន់ អង្គុយសង្កត់ពីលើសត្វមករ មករមិនអាចទ្រាំនិងទម្ងន់ដែលសង្កត់របស់ព្រះឥសូរបាន មករ ក៏សុខចិត្តចុះចាញ់ព្រះឥសូរ ។
ដោយអនុភាពកាចសាហាវ របស់សត្វមករ ព្រះឥសូរក៏ជប់ត្រង់មាត់សត្វមករ ឲ្យទៅជាប្រមោយសត្វដំរី សត្វមករ ក៏សន្យាថា និងខ្ជាក់រាល់សព្វសត្វទាំងពួងនោះចេញមកវិញ ហើយព្រះឥសូរ ក៏បានយកសត្វមករធ្វើជាយាន្តជំនិះចាប់ពីពេលនោះមក ហើយសត្វមករក្នុងទម្រង់ប្រមោយដំរី ក៏ត្រូវបានគេប្រសិទ្ធនាមថា គជសី ដែលមានរូបរាង្គស្រដៀងគ្នាទៅនិង រាជសី ដែលជាស្តេចតោ ជាអ្នកការពារ ព្រះរាជាណាចក្រកម្ពុជាបានធ្វើយកមកធ្វើជានិមិត្តរូប បាវចនាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។ ការប្រណាំងទូកនាគអាចត្រូវបានគេមើលឃើញថាជាការបង្ហាញឡើងវិញនូវនិមិត្តរូបទាំងនេះ ដែលជា ការប្រយុទ្ធគ្នានៃនិទាន ទេវកថា ផងដែរ ៕