ថេប្លេតថ្មី Samsung ថតវីដេអូដល់ 4K កាមេរ៉ា​ក្បាល​ឆក​ ស្រដៀងកុំព្យូទ័រ Mac

  • 2021-11-22 04:31:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Tab S8 Ultra គឺជាប្រភេទថេប្លែតជំនាន់ថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុន Samsung ត្រូវបានប្រភពព័ត៌មានក្នុងស្រុកកូរ៉េខាងត្បូង និងប្រភពដទៃទៀតចាប់អារម្មណ៍ត្រង់ ផ្នែកខាងមុខបង្កប់កាមេរ៉ាមុខ webcam មានទំរង់ឆក ស្រដៀងកុំព្យូទ័រ Macbook របស់ Apple ។

Galaxy Tab S8 Ultra

កាមេរ៉ាមុខនោះបង្កប់កាមេរ៉ា ២ គ្រាប់ឯណោះជាមួយនឹងឡេនមានសមត្ថភាពខ្ពស់ អាចថតរូបបាន ultra wide-angle ព្រមទាំងថតវីដេអូបាន 4K 60fps បើសិនថតវីដេអូខលទៀតកាន់តែច្បាស់ជាងមុន ដោយមុខងារ (ultra-sharp video calls)។

ឡេនទាំងពីរកាមេរ៉ាមុខ 8MP Wide Angle និង 5MP Ultra-Wide។ ឯឡេនទាំងពីរកាមេរ៉ាក្រោយ 13MP Wide Angle និង 5MP Ultra-Wide ដូចគ្នា។

លើសពីនេះទៀត គេរំពឹងថាក្រុមហ៊ុននឹងដាក់ប្រភេទអេក្រង់ល្អបំផុត Super AMOLED ទំហំធំចាប់ពី 14.6 អ៊ីញ កម្រិតផ្ទៃអេក្រង់ដល់ 120Hz refresh rate ។

ចំពោះមួយតួថេប្លេតស្តើងជាងមុន និងមានប៊ិច S-Pen ជំនួយនិងធ្វើការបានរហ័សមិនចាញ់ថេប្លែតជំនាន់មុន Tab S7 និង Tab S7+ នោះទេ។

ចំពោះកម្លាំងឈីបមានពីរគឺ Exynos 2200 និង Snapdragon 888 ជម្រើស RAM 8GB មេម៉ូរី 12GB RAM និង RAM 128GB មេម៉ូរី 512GB សម្រាប់តែ Tab Wi-Fi ប៉ុណ្ណោះ។ វាមានថ្មធំ 1200mAh ឯឆ្នាំងសាកលឿន 45W fast charge ។

តម្លៃ Tab S8 Ultra គេប៉ាន់ស្មានថាអាចនឹងលើស Tab S7+ បន្តិចខ្ទង់ប្រមាណជា​ ៩៤៩ដុល្លារ នឹងប្រកាសចេញផ្លូវការនៅក្រៅស្រុកអំឡុងចុងខែវិច្ឆិកា ២០២១ នេះហើយ៕

អត្ថបទ៖ រក្សា