ទូរសព្ទ ៥ម៉ូដែលស៊េរីឆ្នាំ២០២១ កាន់លុយខ្ទង់ ១ពាន់ដុល្លារ គួរទិញមួយណាប្រើ?

  • 2021-11-24 00:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ជំនាន់​ចុង​ក្រោយ​នាពេល​បច្ចុប្បន្ន​នេះ​បាន​ចេញ​ប្រកួត​ប្រជែង​ទីផ្សារ ពិសេស​បន្ថែម​នូវ​សមត្ថភាព​កាន់​តែ​ខ្លាំង និង​បាន​បំពេញ​តម្រូវ​ចិត្ត​អ្នក​ប្រើ​ប្រាស់​នាពេល​បច្ចុប្បន្ន​បាន​ច្រើន។

សម្រាប់​អ្នក​និយម​តាម​ដាន​ពី​ផលិត​ផល​ស្មាតហ្វូន​ចេញ​ថ្មី​ប្រាកដ​ជា​បាន​ដឹង​ហើយ​ពី​ទូរសព្ទ Flagship របស់​ក្រុម​ហ៊ុន​ល្បីៗ​ដែល​កំពុង​មាន​លក់​លើ​ទីផ្សារ​ប្រទេសកម្ពុជា។ ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ពី​ទូរសព្ទ​តម្លៃខ្ទង់ ១ពាន់​ដុល្លារ​ដែល​កំពុង​មាន​លក់​នៅ​តាម​ហាង​នៅ​ខ្មែរ អាច​ពិចារណា​កាន់​លុយ​ទៅ​ទិញ​ប្រើ​បាន។

១. iPhone 13 Pro ទំហំ 128GB មានតម្លៃខ្ទង់ ១ ១០០ដុល្លារ

iPhone 13 series ជំនាន់ថ្មីនេះ វាត្រូវបានកែរប្រែលក្ខណ:ពិសេសជាច្រើនដូចជា មានថ្ងាសឆកតូចជាងមុន ២០% ប្រើអេក្រង់ប្រភេទ Super Ret-ina XDR dispaly ជាមួយនឹងបច្ចេកវិទ្យា Pro-Motion អាចឱ្យ iPhone គាំទ្រល្បឿន refresh rate 120Hz វា​ត្រូវ​បាន​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៤ កញ្ញា ២០២១។

២. Galaxy Z Flip3 5G ទំហំ 256GB មានតម្លៃខ្ទង់ ១ ០៥៩ដុល្លារ

Galaxy Z Flip3 5G អេក្រង់ខាងផ្នែកខាង​ក្រៅនៅពេលបត់​វាមានទំហំ ១,៩អ៊ិញ និងគាំទ្រ refresh rate 60Hz។ វាមានកាមេរ៉ាក្រោយចំនួន២គ្រាប់ ដោយលែនដើមទំហំ 12MP មាន OIS និងមួយគ្រាប់ទៀត ជាលែន Ultrawide ទំហំ 12MP។ រីឯលែន Selfie មួយគ្រាប់ទម្លុះអេក្រង់នៅខាងក្នុង វាមានទំហំ 10MP។ ប្រើបន្ទះឈីប Snapdragon 888 ប្រើសេវា 5G ។ វាបំពាក់ដោយថាមពលថ្ម 3300mAh គាំទ្រល្បឿនសាក កម្លាំង ១៥វ៉ាត់ វាបាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​កាល​ពីថ្ងៃទី ២៧ សីហា ២០២១។

៣. Google Pixel 6 Pro ទំហំ 128GB មានតម្លៃខ្ទង់ ១ ១៩០ដុល្លារ

Google ត្រកូល​ជំនាន់ 6 នេះផ្តល់ពីរជម្រើសគឺម៉ូឌែល Pixel 6 (ធម្មតា) អេក្រង់ ៦,៤ អ៉ីញប្រភេទអេក្រង់រាបស្មើ កម្រិតបង្ហាញរូបភាព 90hz flat display រីឯម៉ូឌែល Pixel 6 Pro អេក្រង់ ៦,៧ អ៉ីញប្រភេទកោងសងខាង មានកម្រិតបង្ហាញដល់ទៅ 120Hz QHD+ curved display ។ ស្មាតហ្វូនទាំងពីរដំណើរការដោយ Android 12 ចេញពីប្រអប់ស្រាប់។ ប្រើបន្ទះឈីបផ្ទាល់ខ្លួនមានឈ្មោះថា Tensor chip AI ផ្ដល់ផលល្អទៅដល់ការថតរូប និងមុខងារ machine learning (AI) មានមុខងារថតរូបទំនើបៗ រួមទាំងអេក្រង់កោង 120Hz វាបាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​កាល​ពី​ថ្ងៃទី ២៨ តុលា ២០២១។

៤. OPPO Find X3 Pro ទំហំ 256GB មាន​តម្លៃខ្ទង់ ១ ១៩៩ដុល្លារ

OPPO Find X3 Pro បំពាក់​អេក្រង់ OLED ទំហំ ៦,៧អ៊ីញ ដែល​មាន​កម្រិត​បង្ហាញ 1440 x 3216 ភីកសែល ជា​មួយ​ Refresh Rate 120Hz និង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 11។ OPPO Find X3 Pro អាច​នឹង​បង្ហាញ​វត្តមាន​មក​ព្រម​គ្នា​ជា​មួយ Find X3 Neo និង Find X3 Lite នៅ​ខែ​ក្រោយ​នេះ វា​បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​កាល​ពីថ្ងៃទី ១៩ មីនា ២០២១ ។

៥. ROG Phone 5 ទំហំ 256GB មានតម្លៃខ្ទង់ ១ ០៩៩ដុល្លារ

ROG Phone 5 មានបំពាក់អេក្រង់ទំហំ 6.78 អ៊ិញ ប្រភេទ AMOLED មានកម្រិតបង្ហាញ 1080p+ មាន refresh rate 144Hz និងមានល្បឿនប៉ះបញ្ជារ touch sampling rate អាចឡើងដល់ 300 Hz។ វាមានកាមេរ៉ា៣គ្រាប់ ដោយលែន wide ទំហំ 64 MP រីឯលែបន្ទាប់ Ultra wide ទំហំ 13 MP និងលែនចុងក្រោយមានទំហំ 5MP ជាប្រភេទ macro។ ចំពោះកាមេរ៉ាមុខវិញមានទំហំ 24 MP។ re-fresh rate របស់វាក៏អាចរត់ក្នុងកម្រិត 60Hz 120Hz ឬ 144Hz ដោយស្វ័យប្រវត្តិបាន តាមអ្វីដែលអ្នកប្រើកំពុងទស្សនាថែមទៀតផង វាបាន​ចេញ​លក់​នៅ​លើ​ទីផ្សារកាល​ពី​ថ្ងៃ​ទី ២៦ មេសា ២០២១។

គូសបញ្ជាក់​ដែរ​ថា ក្រៅពី​ទូរសព្ទ​ទាំង ៥​ម៉ូដែល​ខាង​លើ​ក៏​នៅ​មាន​ទូរសព្ទជំនាន់​ចុង​ក្រោយដែល​មាន​តម្លៃលើស​ ១ពាន់​ដុល្លារ​ជា​ច្រើន​ទៀត​ដែល​កំពុង​មាន​លក់​នៅ​ទីផ្សារ​ប្រទេសកម្ពុជា៕

បញ្ជាក់៖ តម្លៃអាច​មាន​ការ​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ និង​ខុសគ្នាតិច​តួច​នៅ​តាម​ហាង។

អត្ថបទ៖ ម៉េងងី