​Carrick ថា​ជ័យជម្នះ​២​-០​ ទៅ​លើ Villarreal មិន​​សំខាន់​ទេ​សម្រាប់​លោក​តែ...

  • 2021-11-24 03:01:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​ខ្សែ​​បម្រើ​​​របស់​អង់គ្លេស Michael Carrick ​បាន​និយាយ​ថា ជ័យជម្នះ​២-០​របស់ Manchester United ទៅ​លើ​ក្រុម Villarreal ​កាល​ពី​យប់មិញ​​ក្នុង​ពាន​រង្វាន់ UEFA Champions League ​មិន​​សំខាន់​ទេ​សម្រាប់​លោក តែ​វា​សម្រាប់​ក្លឹប និង​កីឡាករ​គ្រប់​គ្នា ហើយ​ពិសេស​គឺ​សម្រាប់​លោក Ole Gunnar Solskjaer ។ ​​​​

​​អតីត​កីឡាករ​របស់​បិសាច​ក្រហម​​ខាង​លើ​បាន​និយាយ​ថា ជ័យជម្នះ​នេះ​មាន​​ចំណែក​របស់ Ole ដែរ​ ព្រោះ​អតីត​អ្នក​ចាត់​ការ​ដែល​ទើប​បណ្ដេញ​ចេញ​ធ្លាប់​បាន​ណែនាំ​​អំពី​របៀប​លេង​​ទល់​ក្រុម​របស់​អេស្ប៉ាញ​មួយ​នេះ​​​។ បើ​ទោះ​​​ជា​ការ​ដឹក​នាំ​ដំបូង​ធ្វើ​បាន​ល្អ​យ៉ាង​ណា​ក្ដី​ ក៏​អ្នក​ចាត់​កា​បណ្ដោះអាសន្ន​រូប​នេះ​បាន​និយាយ​ថា វា​ជា​រឿង​របស់​ក្លឹប​ និង​កីឡាករ​ទាំង​មូល​ មិន​មែន​សម្រាប់​តែ​​លោក​ឡើយ។

​​២​គ្រាប់​របស់ Manchester United យប់មិញ​គឺ​រក​បាន​ដោយ Ronaldo នៅ​នាទី​ទី​៧៨ និង​គ្រាប់​ទី​២​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​តម្លៃ​៧៣​ផោន Jadon Sancho ហើយ​ក៏​ជា​គ្រាប់​ទី​១​របស់​ Sancho ផង​ដែរ​៕

ទស្សនាវីដេអូ Highlights

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​