ដាច់ភ្លើងកុំភ្ញាក់ផ្អើល! EDC ជូនដំណឹងពីការរអាក់រអួលចរន្តរយៈពេល ៤ថ្ងៃនៅខ័ណ្ឌទាំងនេះក្នុងរាជធានីភ្នំពេញ

  • 2021-11-25 07:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

អគ្គិសនីកម្ពុជា បានអោយដឹងថា បើទោះបីជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនី ធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុត ដែល​ស្នើសុំអភ័យទោស ទុកជាមុន។ សូមអានសេចក្ដីជូនដំណឹងដូចខាងក្រោម៖

អត្ថបទ៖ សៀនហួរ