Kloppថា​ Rangnick មក​ Man Utd ជា​ដំណឹង​មិន​ល្អ​សម្រាប់​ក្លឹប​នៅ​ PL ដោយ​សារ​មូលហេតុ​ទាំង​នេះ​

  • 2021-11-26 13:54:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នក​ចាត់​ការ​ក្លឹប​ Liverpool បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​ Ralf Rangnick មក​ដឹក​នាំ​ក្លឹប​ Manchester United ជា​ដំណឹង​មិន​ល្អ​សម្រាប់​ក្លឹប​នៅ​ Premier League ដោយ​សារ​តែ​បទពិសោធន៍​ដឹក​នាំ​របស់​អ្នកដឹកនាំ​ក្លឹប​កន្លង​មក​ជាពិសេសគឺនៅអាល្លឺម៉ង់។

លោក​ Klopp បាន​និយាយ​ថា​៖" ជា​ដំណឹង​មិន​រីករាយ​ទេ​ ដែល​មាន​គ្រូ​ល្អ​មក​ដឹក​នាំ​ Man Utd បែប​នេះ​។ Ralf ជា​អ្នកចាត់​ការ​ដ៏​មាន​បទពិសោធន៍​មួយ​ ដឹក​នាំ​ក្លឹប​​ចំនួន​ពីរ​គឺ​ Hoffenheim និង​ Leipzig ឲ្យល្បី ដឹកនាំតាំង​ពី​ក្លឹប​ទាំង​នេះ​គ្មាន​ឈ្មោះ​បោះ​សម្លេង​រហូត​ដល់​ក្លាយ​ជា​ក្លឹប​ ដែល​អាច​ប្រកួត​ប្រជែង​ជា​មួយ​គេ​បាន​នៅ​អាល្លឺម៉ង់​ "។

លោក​បាន​បន្ត​ថា​៖" គាត់​មាន​បទពិសោធន៍​នៅ​ក្នុង​បាល់ទាត់​ច្រើន​ ហើយ​គាត់​ពូកែ​ខាង​ការងារ​ដឹក​នាំ​ក្លឹប​ហ្នឹង​តែ​ម្ដង​។ Man Utd នឹង​រៀបរយ​ល្អ​ប្រសើរ​ជាង​មុន​ ខ្ញុំ​គិត​ថា​នេះ​ជា​ដំណឹង​មិន​ល្អ​ទេ​ សម្រាប់​ក្លឹប​ដទៃ​នៅ​អង់គ្លេស​ "។

យ៉ាង​ណា​ Klopp ក៏​លើក​ឡើង​ផង​ដែរ​ថា​ ទោះ​ជា​អ្នក​ចាត់​ការ​ក្លឹប​ល្អ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ត្រូវ​ការ​ពេល​វេលា​ហ្វឹកហាត់​កូន​ក្រុម​ខ្លួន​ អញ្ចឹង​វា​អាច​មាន​ការ​លំបាក​ដល់​លោក​ Ralf គិត​គូរ​ក្នុង​ការ​ដឹកនាំ​បន្តិច​ ដោយ​សារ​តែ​លោក​មិន​អាច​មាន​​ពេល​បង្វឹក​ក្រុម​បាន​គ្រប់គ្រាន់​ ព្រោះ ​តែ​ពួក​គេ​ត្រូវ​ទៅ​ប្រកួត​រហូត​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី