ច្បាស់ហើយ ! ដឹងមូលហេតុដែលMGI ២០២១លាបក្រចកដៃពណ៌ក្រហមទៅប្រកួតនៅលើឆាកអន្តរជាតិហើយ

  • 2021-11-29 08:17:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញា Miss Grand Cambodia ២០២១ ត្រូវបានអ្នកគាំទ្រមានចម្ងល់យ៉ាងខ្លាំង រឿងនាងលាបក្រចកដៃពណ៏ក្រហមក្នុងពេលប្រកួតនៅលើឆាកអន្តរជាតិ។

បន្ទាប់ពីមានចម្ងល់អស់រយៈពេលយ៉ាងយូរ បន្ទាប់ពីឃើញបវរកញ្ញា MGI ២០២១ លាបពណ៌ក្រចកក្រហម រហូតមកដល់ពេលនេះ ទើបមានអ្នកច្នៃម៉ូតឲ្យបវរកញ្ញា សុតធីតា ប៉ូគីមថេង គឺលោក លី ភក្រ្តារដ្ឋហ្វុង បានបង្ហាញពីមូលហេតុដែលនាងលាបក្រចកពណ៌ក្រហម នៅលើគណនីហ្វេសប៊ុករបស់លោក ដោយក្នុងនោះ លោកបានបញ្ជាក់ថា មូលហេតុដែល Miss Grand Cambodia ២០២១ លាបក្រចកក្រហម ព្រោះថា ទាំងឈុត National customs នឹង ឈុត Evening gown សុទ្ធតែក្រហម ដូចនេះហើយ ទើបនាងលាបក្រចកក្រហមបែបនេះ ។

ជាការកត់សម្គាល់តាំងពី MGI ២០២១ ត្រៀមចេញទៅប្រកួតនៅលើឆាកអន្តរជាតិនៅឯប្រទេសថៃ ឃើញថា នាងលាបក្រចកក្រហម មិនលុបចេញនោះទេ ហើយបើតាមភាពជាក់ស្តែងទៀតសោតក៏ឃើញឈុតនីមួយៗរបស់ សុតធីតា សម្បូរទៅដោយពណ៌ក្រហមដែរ ៕

អត្ថបទ៖ Tep Sovannmoly