តម្លៃល្មមទិញអត់? Honda Scoopy Smart Key ស៊េរីឆ្នាំ២០២២ កំពុងលក់តាមហាង

  • 2021-11-30 01:39:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Scoopy ស៊េរី​ឆ្នាំ២០២២ បាន​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ ជា​មួយ​រូប​រាង​កាន់​តែ​ទាក់​ទាញ​ជា​ស៊េរី​មុន ជា​មួយ​ការ​រចនា​តែម​ថ្មី ប្លែក និង​មាន​ពណ៌​ស្រស់​ស្អាត​មើល​ទៅ​កាន់​តែ​មាន​ភាព​លេច​ធ្លោ។

Honda Scoopy ស៊េរី​ថ្មីនេះ ប្រើសោ Smart Key និង​បំពាក់​ចង្កៀង LED មូលធំដ៏ទំនើបចំកណ្តាល​នៃ​ភ្លើងស៊ីញ៉ូទាំងពីរ។ ក្នុងកញ្ចក់​កុងទ័រ បង្ហាញ​ព័ត៌មាន​ដល់​អ្នកបើកបរ​ដូចជា កម្រិតសាំង នាឡិកា ចម្ងាយ​បើកបរ ការ​ប្តូរប្រេងម៉ាស៊ីន និងសញ្ញា​បង្ហាញ​ពីការប្រើ Idling Stop ជាដើម។ Scoopy ស៊េរីឆ្នាំ​២០២២ មាន​៣ម៉ូដែលរបស់ក្រុមហ៊ុន Honda រួមមាន Urban, prestige និង Club12 ត្រូវបាន​ដាក់លក់​ជាផ្លូវការហើយ​ក្នុងប្រទេសថៃ ដោយ​រក្សា​រូបរាងដដែល តែខុស​គ្នា​លើការឌីហ្សាញ​តែម និងពណ៌បើប្រៀបធៀប​នឹងស៊េរីឆ្នាំ២០២១។

នៅតែមានទីផ្សារមិនចាញ់ម៉ូតូស៊េរីផ្សេងឡើយ Honda Scoopy ឆ្នាំ២០២២ កំពុង​មានលក់នៅលើទីផ្សារប្រទេសកម្ពុជា។ តាម​ការ​សាក​សួរ​នៅ​តាម​ហាង​មួយ​ចំនួន​នៅ​ភ្នំពេញ ដែល​បាន​មក​ដល់​ជា​ច្រើន​ហើយ ចំពោះតម្លៃវិ​ម៉ុដែល Honda Scoopy CLUB-12 ស៊េរី​ឆ្នាំ២០២២ ដាក់​លក់​ខ្ទង់ ២ ៧០០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង)។

ម៉ូតូ Scoopy ស៊េរី​ឆ្នាំ២០២២ មាន​ឃ្លុប២ ក្រោមដៃចង្កូត ដោយឃ្លុបមួយ​មាន​រន្ធ USB ។ ចំណែក​ឃ្លុប​ខាងក្រោម​កែប គឺ​ធំទូលាយ​ ចំណុះ ១៥,៤លីត្រ អាច​ដាក់មួកសុវត្ថិភាព​បាន​១។ វា​ប្រើប្រាស់​ម៉ាស៊ីន eSP កម្លាំង ១១០សេសេ ដោយភ្ជាប់​មក​ជាមួយ​ប្រព័ន្ធប៊ិចសាំង PGM-FI ក្នុងនោះកម្រិតស៊ីសាំងគឺ ១លីត្រ ជិះបាន ៥៥,៦គីឡូម៉ែត្រ៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម