ក្រោយសម្តេចក្រុមព្រះ យាងសោយព្រះទីវង្គត រ៉េត សារីតា ទម្លាយរូបថតកាលពីកុមារភាពជាមួយ អមដោយសារមួយឃ្លា

  • 2021-11-30 07:44:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២០ កញ្ញា រ៉េត សារីតា បានទម្លាយរូបថតកាលពីកុមារភាពថតជាមួយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា ។

ពេលថ្មីៗនេះ បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២០ កញ្ញា រ៉េត សារីតា បានទម្លាយរូបថតនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់នាង ដោយនាងបានបង្ហាញរូបថតដែលនាងថតជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីកុមារភាព និងអ្នកម្នាងអ៊ុក ផល្លា រួមទាំងកញ្ញារ៉េត សារីតា និងប្អូនស្រី បង្ហាញទឹកមុខញញឹម ដោយក្នុងនោះនាងបានបញ្ជាក់ថា នេះជារូបថតតែមួយសន្លឹក ហើយក៏ជាសន្លឹកចុងក្រោយដែរ ដែលរូបនាងបានថតជាមួយសម្តេចក្រុមព្រះ ហើយនាងថែមទាំងចូលរួមរំលែកទុក្ខនៃការបាត់បង់ដ៏ធំមួយនេះផងដែរ ។

រំលឹកផងដែរថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ៕

អត្ថបទ៖ Tep Sovannmoly