ពេញវ័យហើយ! ឡុង លីងគ័ង្គ ប្រែប្រួលសំឡេង រហូតពិបាកច្រៀងជាងមុន
- 2021-12-17 01:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេញវ័យហើយ! ឡុង លីងគ័ង្គ ប្រែប្រួលសំឡេង រហូតពិបាកច្រៀងជាងមុន
ចន្លោះមិនឃើញ
តារាចម្រៀងវ័យក្មេងសំឡេងពីរោះ ឡុង លីងគ័ង្គ ចូលដល់វ័យកាន់តែធំ កាន់តែសង្ហាជាងមុន រហូតធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល ចំពោះការប្រែប្រួលសម្លេង ពិបាកច្រៀងជាងមុនបន្តិច ។
តារាចម្រៀងដែលមានប្រជាប្រិយ ឡុង លីងគ័ង្គ បានបង្ហោះរូបភាពមួយសន្លឹក ថែមទាំងបញ្ជាក់ថា ឥឡូវនេះរាងពិបាកច្រៀងបន្តិច ដោយសាររាងស្អក ក ឆាប់ស្ងួតក៏ព្រោះតែមានការប្រែប្រួលសម្លេង ដោយខ្លួនធំជាងមុនច្រើន ។ លីងគ័ង្គ បានបន្ថែមទៀតថា យ៉ាងណាសភាពបែបនេះមិនយូរទេ វាអាចត្រឡប់មករកសភាពដើមវិញឆាប់ៗនេះហើយ។
តារាវ័យក្មេងរូបនេះ ក៏បានសុំយោបល់ពីប្រិយមិត្តដែលធ្លាប់មានបទពិសោធក្នុងអំឡុងពេលប្រែប្រួលសម្លេងនេះ ជួយចែករំលែកផងដែរ។
រម្លឹកផងដែរថា តារាចម្រៀងវ័យក្មេង ឡុង លីងគ័ង្គ បានប្រឡងចម្រៀងតាមរយៈកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទីមួយរបស់ស្ថានីយទូរទស្សន៍ហង្សមាស នាអំឡុងឆ្នាំ ២០១៧ កន្លងទៅ។ ត្បិតតែពេលនោះ មិនបានក្លាយជាម្ចាស់ពានក៏ពិតមែន ប៉ុន្តែ លីងគ័ង្គ ក៏ត្រូវបានជ្រើសរើសក្លាយជាតារាចម្រៀងអាជីពមួយរូបផងដែរប្រចាំផលិតកម្មរស្មីហង្សមាស៕