សិស្សចប់បាក់ឌុប! ចង់ទៅហាត់ការនៅប្រទេសអុីស្រាអែលនិងស្រឡាញ់ខាងវិស័យកសិកម្ម ទៅស្គាល់សាលាមួយនេះ

  • 2021-12-28 07:13:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់សិស្សានុសិស្សដែលប្រឡងបាក់ឌុបហើយស្រឡាញ់ខាងផ្នែកកសិកម្មមានបចេ្ចកទេសនិងវិធីសាស្ត្រដាំដុះត្រឹមត្រូវ សមស្របជាមួយនឹងភាពជឿនលឿននៃវិស័យកសិកម្មនាពេលបច្ចប្បន្ន មិនថាការបើកកសិដ្ឋានចិញ្ចឹមសត្វ ពេទ្យសត្វ ដំណាំដាំដុះ លើផ្ទៃដីរបស់ខ្លួន ឲ្យទទួលបានទិន្នផលខ្ពស់ស្របតាមស្តង់ដាអន្តរជាតិជាដើម គឺមិនត្រូវមើលរំលងសាកលវិទ្យាល័យភូមិន្ទកសិកម្មឡើយ ។

ជាពិសេសជាងនេះទៅទៀត សិក្សានៅសាលានេះនិស្សិតនឹងមានឱកាសទៅហាត់ការនៅប្រទេសអុីស្រាអែល ដែលជាប្រទេសមានភាពជឿនលឿនវិស័យកសិកម្មជាងគេលើលោក ក្រោមកិច្ចព្រម ព្រៀងសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និង ក្រុមហ៊ុន Agrostudies នៃប្រទេសអុីស្រាអែល ដោយខាងសាកលវិទ្យាល័យនឹងបញ្ជូននិស្សិតចូលរួមកម្មវិធីហាត់ការ (Internship)លើវិស័យកសិកម្មកំឡុងពេលឆ្នាំទី៣ខ្ទង់រយនាក់នៅអុីស្រាអែល ជារៀងរាល់ឆ្នាំ ឱកាសរបស់និស្សិតអាចរកចំណូលនិង យកបទពិសោធមកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។

សាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ត្រូវបានបង្កើតឡើងតាំងឆ្នាំ១៩៦៤ក្រោមព្រះរាជកិច្ចដឹកនាំនៃ ព្រះបាទនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ក្នុងគោលបំណងបណ្តុះបណ្តាលខាងវិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ និង មានទីតាំងស្ថិតនៅចំការដូង សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទូរស័ព្ទលេខទំនាក់ទំនង : ០២៣ ២១៩ ៧៥៣ /០១២ ៨៥៨ ១២០

សាកលវិទ្យាល័យភូមិន្ទកសិកម្ម មានមហាវិទ្យាល័យ ០៨ ដែលមានមុខជំនាញដូចខាងក្រោម ៖

១.មហាវិទ្យាល័យ វិទ្យាសាស្រ្តកសិកម្ម

  • ជំនាញ : វិទ្យាសាស្ត្រកៅស៊ូ

  • ជំនាញ : ផលិតកម្មដំណាំ

  • ជំនាញ : ការការពារដំណាំ

២.មហាវិទ្យាល័យ វិទ្យាសាស្រ្តនិងវេជ្ជសាស្ត្រសត្វ

  • ជំនាញ : វិទ្យាសាស្រ្តសត្វ

  • ជំនាញ: វេជ្ជសាស្តសត្វ

៣.មហាវិទ្យាល័យ វិទ្យាសាស្ត្រព្រៃឈើ

  • ជំនាញ: ធនធានព្រៃឈើ

  • ជំនាញ : អភិរក្សព្រៃឈើ

៤. មហាវិទ្យាល័យ វិទ្យាសាស្តជលផល

  • ជំនាញ : វារីជីវសាស្ត

  • ជំនាញ : វារីវប្បកម្ម

  • ជំនាញ: អាជីវកម្ម និងផលិតផលជលផល

៥.មហាវិទ្យាល័យ បច្ចេកវិទ្យា និងគ្រប់គ្រងកសិកម្ម

  • ជំនាញ : វិស្វកម្មប្រព័ន្ធកសិកម្ម

  • ជំនាញ :ម៉ាស៊ីនកសិកម្ម

  • ជំនាញ :អភិរក្សនិងគ្រប់គ្រងធនធាន

៦.មហាវិទ្យាល័យ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ជនបទ

  • ជំនាញ : សេដ្ឋកិច្ចកសិកម្ម

  • ជំនាញ: កសិ-ពាណិជ្ជកម្ម

  • ជំនាញ : អភិវឌ្ឍន៍ជនបទ

៧.មហាវិទ្យាល័យ កសិ-ឧស្សាហកម្ម

  • ជំនាញ : វិទ្យាសាស្ត្រអាហារ

  • ជំនាញ: បច្ចេកវិទ្យាជីវៈអាហារ

  • ជំនាញ បច្ចេកវិទ្យាក្រោយពេលប្រមូលផល

៨.​ មហាវិទ្យាល័យ រៀបចំដែនដី និងរដ្ឋបាលដីធ្លី

  • ជំនាញ: គោលនយោបាយដីធ្លី និងរដ្ឋបាលដីធ្លី

  • ជំនាញ: រៀបចំដីធ្លី

  • ជំនាញ : ព័ត៌មានភូមិសាស្ត្រ វាស់វែង និងការធ្វើផែនទី

ប្រភព៖ សៀវភៅណែមគ្គុទេសសិក្សាក្រសួងអប់រំ យុវជន និង​កីឡា

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី