មាស សុខសោភា ភ្ញាក់ផ្អើលខ្លាំងក្រោយ សុវណ្ណរាជ ទម្លាយចំណងអាពាហ៍ពិពាហ៍ខំលាក់ទុករាប់ឆ្នាំ

  • 2021-12-29 06:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី២៩ ធ្នូនេះមហាជននិយមប្រើប្រាស់បណ្ដាញសង្គមបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយកំពូលតារាចម្រៀងប្រុសប្រចាំផលិតកម្មហង្ស មាស លោក ឆន សុវណ្ណរាជ ទម្លាយអាថ៌កំបាំងអាពាហ៍ពិពាហ៍ ១២ឆ្នាំរបស់តារាចម្រៀងស្រីជួរមុខ មាស សុខសោភា ដែលខំលាក់ទុកមកច្រើនឆ្នាំ។

ឆន សុវណ្ណរាជ ចូលរួមអាពាហ៍ពិពាហ៍ មាស សុខសោភា និងស្វាមី

ប្រិយមិត្តពិតជាមិននឹកស្មានទេថាតារាចម្រៀងស្រីសម្លេងធ្ងន់រូបនេះរៀបអាពាហ៍ពិពាហ៍រួចបាត់ទៅហើយ ដោយកន្លងមកនាងមិនដែលទម្លាយរឿងនេះ ទើបតែមិត្តភកិ្ដស្និតស្នាលគឺលោក ឆន សុវណ្ណរាជ ទម្លាយនៅព្រឹកនេះចំថ្ងៃគំរប់ខួបអាពាហ៍ពិពាហ៍របស់ សោភា និងស្វាមី**រយៈពេល១២ឆ្នាំ**។

ឆន សុវណ្ណរាជ និងកញ្ញា ញឹមច័ន្ធថន

មិនត្រឹមតែមហាជនទេដែលភ្ញាក់ផ្អើលជាមួយននឹងរឿងនេះ សូម្បីតែសាមីខ្លួនផ្ទាល់គឺ មាស សុខសោភាក៏ភ្ញាក់ផ្អើលផងដែរក្រោយឃើញមិត្តបង្ហោះរូបភាពសែនចង់ដៃរបស់ខ្លួនកាលពី១២ឆ្នាំមុន។ ដោយអ្នកនាងបានចូល Comment បែបអស់សំណើចថា៖ “ធ្វើស៊ីសាហាវណាស់ពូរាជ”។

មាស សុខសោភា និងស្វាមី
មាស សុខសោភា និងលោក ឆន សុវណ្ណរាជ

យ៉ាងណាមិញក្រោយឃើញបែបនេះមហាជនច្រើនក៏បានសម្ដែងការចូលរួមអបអរសាទរដល់អ្នកនាង បើទោះជាអាពាហ៍ពិពាហ៍នេះភាគរយតិចណាស់ដែលមានមហាជនដឹង ពោលគឺមានតែមិត្តរួមអាជីព និងមនុស្សជំនិតប៉ុណ្ណោះដែលជ្រាប។

ដោយឡែកបើទោះជាដំណឹងរៀបការតាំងតែពីឆ្នាំ២០០៩ ទើបតែបែកធ្លាយក្រោមស្នាដៃលោក ឆន សុវណ្ណរាជ ក្ដីប៉ុន្តែកន្លងមក មាស សោភា ក៏មិនដែលលាក់មុខមាត់ស្វាមីរបស់នាងដែរ ជារឿយៗ អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជាហូរហែ គ្រាន់តែមហាជននឹកស្មានថាអ្នកទាំងពីរ គ្រាន់តែជាគូស្នេហ៍ តែគ្រប់យ៉ាងត្រូវបានទម្លាយហើយថាអ្នកទាំងពីរជាគូស្វាមីភរិយានិងគ្នារយៈពេល១២ឆ្នាំមកហើយ៕

អត្ថបទ៖ PAV SREY PICH

អត្ថបទពេញនិយម