មិនគួររំលង! ត្រៀមជួប​លោកស្រី ផាន ធីតា បង្កើតសេវាកម្ម Hospicare ថែទាំអ្នកជំងីប្រកបដោយទំនុកចិត្តខ្ពស់

  • 2021-12-31 04:03:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈានចូលដល់សប្តាហ៍ថ្មីនៃកម្មវិធី Starting Up ប្រិយមិត្តនឹងបានជួបជាមួយភ្ញៀវកិត្តិយសមួយរូប ដែលប្រឡូកក្នុងវិស័យសុខាភិបាល និងមានបទពិសោធន៍ច្រើនឆ្នាំ។ លោកស្រី ផាន ធីតា នឹងចូលខ្លួនមកស្រាយចម្ងល់បងប្អូន ពាក់ព័ន្ធជាមួយសេវាកម្ម Hospicare ដែលជា Start-up ថ្មីផ្តល់ជូននូវសេវាកម្មគិលានុបដ្ឋាក មើលថែទាំបន្តពីមន្ទីរពេទ្យ និងតាមគេហដ្ឋាន ស្ដង់ដារអន្តរជាតិដំបូងគេនៅកម្ពុជា។

លោកស្រី ផាន ធីតា បញ្ចប់ថ្នាក់បរិញ្ញាប័ត្រឯកទេសគិលានុបដ្ឋាក ឆ្នាំ ២០១៥ មកពីសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ លោកស្រី ធ្លាប់មានបទពិសោធន៍ជាង ៥ ឆ្នាំលើជំនាញនៃការថែទាំដោយផ្ទាល់ជាមួយអ្នកជំងឺ មានជំនាញទំនាក់ទំនងល្អជាមួយអតិថិជន និងជំនាញក្នុងការវាយតម្លៃពីតម្រូវការ សេវាកម្មថែ​ទាំអ្នកជំងឺ។ Hospicare ផ្តល់ជូនគិលានុបដ្ឋាកមើលថែទាំអ្នកជំងឺចល័ត សំរាប់អ្នកជំងឺចាស់ជរា អ្នកជំងឺរ៉ំារ៉ៃ អ្នកជំងឺទើបចេញពីមន្ទីរពេទ្យ ផ្តល់ជូនដោយគិលានុបដ្ឋាកដែលទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ធ្វើការងារមើលថែទាំតាមបច្ចេកទេស វិជ្ជាជីវៈថែទាំវេជ្ជសាស្រ្ត និងអនុវត្តន៏តាមវេជ្ជបញ្ជាគ្រូពេទ្យ នៅក្នុងការមើលថែទាំយ៉ាងដិតដល់។ 

ការមើលថែទាំអ្នកជំងឺដោយគិលានុបដ្ឋាក ​ផ្តល់អត្ថប្រយោជន៏ជួយសំរួលការងារជាច្រើនដល់គ្រួសារ អ្នកជំងឹដូចជា៖ ផែនការច្បាស់លាស់សម្រាប់ការថែទាំអ្នកជំងឺ, អ្នកជំងឺទទួលបានការថែទាំតាមក្បួន វេជ្ជសាស្រ្តត្រឹមត្រូវ, ការផ្តល់ថ្នាំតាមវេជ្ជបញ្ជា និងការតាមដានប្រសិទ្ធភាពរបស់ថ្នាំ, តាមដាននិងផ្តល់ របបអាហារតាមស្ថានភាពរបស់អ្នកជំងឺ, ការធ្វើលំហាត់ប្រាណដើម្បីជំនួយដោយចលនាសាច់ដុំ អ្នកជំងឺ ធ្វើរបាយការណ៏សុខភាពប្រចាំថ្ងៃរបស់អ្នកជំងឺ, វាយតំលៃស្ថានភាពអ្នកជំងឺប្រចាំខែ និងសម្រួលក្នុងការទំនាក់ទំនងទៅមន្ទីរពេទ្យភ្លាមៗក្នងករណីត្រូវការសង្គ្រោះបន្ទាន់ - គិលានុបដ្ឋាកផ្តល់ការថែទាំអ្នកជំងឺ ២៤/៧។

ចង់ដឹងថាដំណើ់រអាជីពជាគិលានុបដ្ឋាក ជួបប្រទះការលំបាក ឫ ឧបសគ្គអ្វីខ្លះ?  រួម​ជា​មួយ​ភាព​ជោគជ័យ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​បែប​ណា? ​​កុំភ្លេចរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មីទី២៤ នេះដោយជួបជាមួយនឹងលោកស្រី ផាន ធីតា នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

អត្ថបទ ៖ សង្ហា