ចូលរួម​ត្រេកអរ!​ កីឡា​ការិនី​ អ៊ុក​ ស្រីមុំ​ ទទួល​ប្រាក់​ឧបត្ថម្ភ​លើក​ទឹកចិត្ត​សរុប​២ម៉ឺន​ដុល្លារ​

  • 2022-01-05 03:59:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ប៉េតង់​ អ៊ុក​ ស្រីមុំ​ បន្ទាប់​ពី​ឈ្នះ​មេដាយ​មេដាយ​មាស​ពិភពលោក​ ១គ្រឿង​អំឡុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​អេស្ប៉ាញ​ ព្រឹក​មិញ​នេះ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​លើក​ទឹកចិត្ត​ពី​សម្ដេច​តេជោ​ ចំនួន​១ម៉ឺន​ដុល្លារ​ពី​លើ​ប្រាក់​លើក​ទឺកចិត្តរបស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​

សម្ដេចតេជោ ប្រគល់ប្រាក់រង្វាន់

សម្ដេច​តេជោ​ ព្រឹកមិញ​នេះ​បាន​ជួប​សំណេះសំណាល​ជា​មួយ​កីឡា​ការិនី​ អ៊ុក​ ស្រីមុំ​ និង​ថ្នាក់​ដឹកនាំ​កីឡា​ផ្សេងៗ​ទៀត​នៅ​វិមាន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។​ ក្នុង​នោះ​ដែរ​សម្ដេចលើក​ទឹកចិត្ត​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​ត្រូវ​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ដើម្បី​ឲ្យ​មាន​សមត្ថភាព​ពេញលេញ​នៅ​ពេល​ចេញ​ប្រកួត​កម្មវិធីផ្សេងៗ។​

អ៊ុក ស្រីមុំ ពេលឈ្នះនៅអេស្ប៉ាញ់

ប្រាក់​រង្វាន់​ដែល​កីឡា​ការិនី​ អ៊ុក​ ស្រីមុំ​ ទទួល​បាន​ព្រឹកមិញ​នេះ​ពី​សម្ដេច​តេជោ ​១ម៉ឺន​ដុល្លារ​ ដូច្នេះ​បើ​សរុប​ទាំង​ប្រាក់​រង្វាន់​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ៤០​លាន​រៀល​(១ម៉ឺន​ដុល្លារ)​ទៀត​គឺ​បាន​រហូត​ដល់​ ២ម៉ឺន​ដុល្លារ​ឯណោះ។​ ក្រៅ​ពី​ថវិកា​ហើយ​នោះ​កីឡា​ការិនី​ អ៊ុក​ ស្រីមុំ​ ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍ឯក​ថែម​ទៀត។​ ចំណែក​លោក​គ្រូ​ សុខ​ ម៉ុង​ ក៏​ទទួល​បាន​៥ពាន់​ដុល្លារ​ពី​សម្ដេច​ និង​ ៤០​លាន​រៀល​ (១ម៉ឺន​ដុល្លារ)​ពី​ក្រសួង​អប់រំ​ផងដែរ

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ កីឡា​ការិនី​ អ៊ុក​ ស្រីមុំ​ បាន​ឈ្នះ​មេដាយ​មាស១គ្រឿង​ ក្នុង​កម្មវិធី​ជើងឯក​ពិភពលោក​ នៅ​ប្រទេស​អេស្ប៉ាញ​ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១២-១៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១។​ ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នៅ​អេស្ប៉ាញ​នោះ​ គឺ​មាន​តែ​ អ៊ុក​ ស្រីមុំ​ ម្នាក់​គត់​ឈ្នះ​មេដាយ​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម