រកឃើញជើងខ្លាំង បំបែកកំណត់ត្រាថ្នាក់វិទ្យាសាស្ត្រសង្គមម្នាក់ និទ្ទេស A មុនគេក្នុងឆ្នាំ២០២១នេះ

  • 2022-01-14 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រចាំខេត្តកណ្ដាលបានប្រកាស នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ហើយបេក្ខជន ស្ទើរតែ១០០% បានប្រឡងជាប់ ក្នុងនោះក៏ឃើញមានបេក្ខជនជាច្រើនរូបទទួលបាននិទ្ទេស A ផងដែរ ។ ដោយឡែកមកមើលបេក្ខជន ១រូប ទទួលបាននិទ្ទេស A បំបែកកំណត់ត្រាថ្នាក់វិទ្យសាស្ត្រសង្គមម្នាក់ មុនគេក្នុងសម្រាប់សម័យប្រឡងឆ្នាំសិក្សា២០២១នេះ ពុំធ្លាប់មានពីមុនមក។

បេក្ខជនជើងខ្លាំងរូបនោះ មានឈ្មោះ នាង មករា ភេទប្រុស ជាបេក្ខជនឆ្នើមដំបូងគេម្នាក់គត់ ដែលទទួលបាននិទ្ទេស A ភ្នែកមុខវិទ្យាថ្នាក់វិទ្យាសាស្ត្រសង្គម ប្រកាសក្នុងថ្ងៃនេះ។ ដោយឡែក Sabay នឹងចាំអ៊ុតមើលថាតើ បេក្ខជនរូបណា មកពីស្រុកខេត្តណាដែលនឹងត្រូវបំបែកកំណត់ត្រាថ្នាក់វិទ្យាសាស្ត្រជាបន្តបន្ទាប់ទៀត។

សូមជំរាបជូនថា ការផ្សព្វផ្សាយជូនដល់បេក្ខជន ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឱ្យបានដឹងថាលទ្ធផល នៃការ ប្រឡង នឹងត្រូវប្រកាសដោយការផ្សព្វផ្សាយ ផ្ទាល់នៅមណ្ឌលប្រឡង ហើយក៏នឹងផ្សព្វផ្សាយនៅលើ ហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡាបន្ថែមទៀត ដូច្នេះបេក្ខជនពុំចាំបាច់មកតាមដាន លទ្ធផលនៅមណ្ឌលប្រឡងឡើយ ៕

អត្ថបទដោយ៖ ស៊ូ អីន