យុវតីរូបស្រស់តបវិញផាំងៗ ក្រោយមានមតិថា នាងធ្លាក់បាក់ឌុបព្រោះរវល់តែរាំដាក់ TikTok ហើយទៅយំមិនអស់ចិត្ត

  • 2022-01-15 11:04:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផលប្រឡងបាក់ឌុបឆ្នាំ ២០២១ បានប្រកាសជាផ្លូវការនៅទូទាំងប្រទេសកម្ពុជា ក្នុងនោះបេក្ខជនដែលទទួលបានជោគជ័យសរុបមានចំនួន ប្រមាណ ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥%(បើប្រៀបធៀបនឹង ឆ្នាំ២០១៩ ចំនួន ៦៨.៦២%) ។ បេក្ខជនទទួលបានជោគជ័យកំពុងត្រេកអរចំពោះលទ្ធផលរបស់ខ្លួន និងត្រៀមខ្លួនដើម្បីបោះជំហានទៅកាន់ថ្នាក់សាកលវិទ្យាល័យ។ ទន្ទឹមនឹងនោះសម្រាប់បេក្ខជនដែលមិនបានជាប់កំពុងតែមិនអស់ចិត្តចំពោះលទ្ធផល។ តួយ៉ាងយុវតីរូបស្អាតម្នាក់មានគណនីហ្វេសបុកឈ្មោះ Ma Nii Ta Acoustic បានបង្ហោះសារមិនអស់ចិត្ត ចំពោះលទ្ធផលរបស់នាង ក៏ស្រាប់តែត្រូវមហាជនមួយចំនួន ដែលស្គាល់នាង បានលើកឡើងថា «ឱ្យជាប់យ៉ាងម៉េចបើរវល់តែរាំដាក់ TikTok» ។

ក្រោយមានការលើកឡើងបែបនេះ យុវតីរូបនេះក៏បានឆ្លើយតបទៅវិញថា៖ «ខ្ញុំផ្អាកការលេង Tik Tok មួយឆ្នំាហេីយហេីយពេលខ្លះផុសសម្រាប់ឃ្លីបការងារទៀតបង» ។ យុវតីខាងបន្តទៀតថា៖ «ខ្ញុំគិតថាបងៗកុំឃេីញតែសំបកក្រៅ ខ្ញុំមានការងារច្រេីនដែរខ្ញុំត្រូវធ្វេីបន្តខ្ញុំមិនបានទៅតវ៉ាទេតែវាអន់ចិត្តនឹងខ្លួនឯងដែរធ្វេីមិនបានល្អ» ។

មូលហេតុនាំឱ្យមហាជនលើកឡើងថា នាងធ្លាក់ព្រោះតែរវល់លេងតិកតុក ក្រោយបេក្ខនារីខាងលើបានបង្ហោះសារមិនអស់ចិត្តដោយឡើងថា វិញ្ញាសាដែលនាងគិតថាធ្វើបានបែរជាធ្លាក់ ហើយវិញ្ញាសាដែលគិតថាធ្វើមិនបានល្អទៅជាជាប់ទៅវិញ ហើយលទ្ធផលសរុបធ្លាក់។

តាមការបញ្ជាក់ពីសំណាក់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏ធ្លាប់បានលើកឡើងដែរថា ការប្រឡង គឺធ្វើឡើងតាមគោលការណ៍ តម្លាភាព ភាពយុត្តិធម៌ ហើយការរឹតបន្តឹងនៅតែអនុវត្ត សម្រាប់បេក្ខជន ចេះ គឺជាប់ ៕

អត្ថបទពេញនិយម