ឆ្មាំសមុទ្រជប៉ុន ថាកូរ៉េខាងជើង បានបាញ់បង្ហោះអ្វីម្យ៉ាងដែលអាចជាគ្រាប់មីស៊ីលផ្លោងទៅកាន់សមុទ្រ
- 2022-01-19 08:08:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្មាំសមុទ្រជប៉ុន ថាកូរ៉េខាងជើង បានបាញ់បង្ហោះអ្វីម្យ៉ាងដែលអាចជាគ្រាប់មីស៊ីលផ្លោងទៅកាន់សមុទ្រ
ចន្លោះមិនឃើញ
ទីភ្នាក់ងារឆ្មាំសមុទ្រជប៉ុនបាននិយាយថា ប្រទេសកូរ៉េខាងជើងកាលពីដើមសប្ដាហ៍បានបាញ់បង្ហោះនូវអ្វីមួយដែលអាចជាគ្រាប់មីស៊ីលផ្លោងឆ្ពោះទៅកាន់សមុទ្រជប៉ុន។
ទីភ្នាក់ងារនេះបានព្រមានដល់កប៉ាល់នេសាទនានានៅក្នុងតំបន់នោះអំពីគ្រោះថ្នាក់ដែលអាចកើតមាន ហើយបានប្រាប់ពួកគេឱ្យជៀសវាងការចូលទៅជិតកម្ទេចកម្ទីគ្រាប់មីស៊ីល ប្រសិនបើពួកគេបានឃើញ។ យោធាកូរ៉េខាងត្បូងបាននិយាយថា គ្រាប់មីស៊ីលមិនស្គាល់អត្តសញ្ញាណមួយត្រូវបានបាញ់។
នេះជាការបាញ់គ្រាប់មីស៊ីលលើកទី៤ហើយរបស់ក្រុងព្យុងយ៉ាងនៅក្នុងឆ្នាំ២០២២ បើទោះជាប្រទេសឯកាមួយនេះរងទណ្ឌកម្មពីសំណាក់អន្តរជាតិ និងរងការថ្កោលទោសយ៉ាងណាក៏ដោយ៕